ការណែនាំបង្ហាញករណីទទួលយកការណែនាំបង្ហាញករណីទទួលយក

យើងនឹងណែនាំបង្ហាញក្រុមហ៊ុនដែលទទួលយកជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ និងសំឡេងរបស់ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដែលបំពេញការងារល្អនៅទីនោះ។

CASE30វិស័យផលិតកម្មចំណីអាហារនិងភេសជ្ជៈក្រុមហ៊ុនយុណេយ៉ា

យើងចង់បណ្តុះបណ្តាលធនធានមនុស្សដែលអាចផ្សព្វផ្សាយវប្បធម៌នំជប៉ុនទៅកាន់ពិភពលោក

ព័ត៌មានក្រុមហ៊ុន
  • ខ្លឹមសាអាជីវកម្ម: ការផលិតនំ ការលក់នំ (នំយូកាន់ធ្វើចេញពីសណ្តែកក្រហម នំជប៉ុន ផ្សេងទៀតជាដើម) និងការចែកចាយ
  • ចំនួនបុគ្គលិក:៦៦៨ នាក់
  • ចំនួនពលករជំនាញជនបរទេសបានជ្រើសរើសយក:៣៣នាក់
    ※គិតត្រឹមខែធ្នូ ឆ្នាំ ២០២៤

ភាពសកម្មក្នុងការងារខ្សែចង្វាក់ផលិតកម្មទាំងអស់នៃការផលិតនំជប៉ុន

ពលករជំនាញជនបរទេសកំពុងធ្វើការលើខ្សែចង្វាក់ផលិតកម្មដែលផលិតដូចជា នំយូកាន់ នំម៉ូណាកា និង នំគីនត្សឹបា។ បន្ថែមពីការងារផ្នែកត្រៀមរៀបចំផលិត ការងារដុតនំ ការងារវេចខ្ចប់ និងផ្នែកការងារផលិតនំរួចរាល់ បុគ្គលិកដែលធ្វើការយូរក៏ទទួលខុសត្រូវក្នុងការបូកសរុបលទ្ធផលការផលិត វាយបញ្ចូលនូវកំណត់ត្រា និងដោះស្រាយភ្លាមៗនៅពេលមានបញ្ហាកើតឡើង។ យើងបានទទួលយកធនធានជនបរទេសអស់រយៈពេលប្រហែល១០ឆ្នាំមកហើយ លើសពាក់កណ្តាលនៃពលករជំនាញជនបរទេសរាល់ថ្ងៃនេះ គឺពួកគាត់បានបញ្ចប់ការងារក្នុងមានជាសិក្ខាកាមនៅក្រុមហ៊ុនរបស់យើង។ ពួកគាត់ធ្វើការយ៉ាងម៉ត់ចត់ដូចបុគ្គលិកជប៉ុនដែរ ហើយនៅពេលដែលពួកគាត់ទំនេរ ពួកគាត់ចាប់ផ្តើមសម្អាត សកម្មក្នុងការធ្វើការ ដូច្នេះយើងគិតថាពួកគាត់គឺអាចពឹងពាក់បាន។

ជំនាញដែលយើងចង់ឲ្យពលករជំនាញជនបរទេស ពង្រីកសមត្ថភាពបន្ថែមទៀតនាពេលអនាគតនោះគឺ ជំនាញគ្រប់គ្រង និងជំនាញទំនាក់ទំនងជាភាសាជប៉ុន។ នៅក្នុងជំនាញការគ្រប់គ្រង យើងរំពឹងថាពួកគាត់នឹងបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងកន្លែងការងារ ពង្រឹងការយល់ដឹងទៅលើការគ្រប់គ្រងកម្លាំងពលកម្ម និងទិន្នផលនៃផលិតភាព។ លើសពីនេះ ក្នុងនាមជាអ្នកគ្រប់គ្រង ដោយសារតែតម្រូវឲ្យផ្តល់នូវការណែនាំដ៏ត្រឹមត្រូវច្បាស់លាស់ដល់បុគ្គលិក ដូច្នេះត្រូវមានជំនាញភាសាជប៉ុនកាន់តែខ្ពស់ និងជំនាញទំនាក់ទំនងផងដែរ។ បញ្ហាទាំងនោះនឹងត្រូវដោះស្រាយ ហើយយើងកំពុងពិចារណាចង់ឲ្យពួកគាត់ក្លាយជាធនធានមនុស្សដែលជាប្រធានផ្នែកខ្សែចង្វាក់ផលិតកម្មនៅកន្លែងធ្វើការ ឬក៏អាចជាអ្នកគ្រប់គ្រងដែលខ្ពស់ជាងប្រធានផ្នែកខ្សែចង្វាក់ផលិតកម្ម។

បច្ចុប្បន្នកំពុងពុះពារដើម្បីក្លាយជាអ្នកជំនាញធ្វើនំជប៉ុន

ចក្ខុវិស័យរបស់ក្រុមហ៊ុនយើងគឺក្លាយជា "ហាងនំជប៉ុនដែលទាក់ទាញពិភពលោក" ។ បច្ចុប្បន្នពលករជំនាញជនបរទេស២នាក់ កំពុងខិតខំពុះពារ ដើម្បីក្លាយជាអ្នកជំនាញធ្វើនំជប៉ុនចូលណាម៉ាហ្គាសុីដែលជាការងារមួយ ដើម្បីសម្រេចបានលទ្ធផលចេញជារូបរាង។ហើយវាគឺជាប្រព័ន្ធបណ្តុះបណ្តាលរបស់ក្រុមហ៊ុនយើងដែលបានចាប់ផ្តើមក្នុងឆ្នាំនេះ យើងជ្រើសរើសធនធានជនបរទេសនៅក្នុងក្រុមហ៊ុន ហើយបានជ្រើសរើសអ្នកហាត់រៀនធ្វើការដែលមានជំនាញទឹកដៃល្អ និងមានទេពកោសល្យប៉ិនប្រសប់។ សព្វថ្ងៃ អ្នកទាំងពីរកំពុងធ្វើការនៅរោងចក្របណ្តើរ និងកំពុងទទួលវគ្គបណ្តុះបណ្តាលពិសេសនៅក្នុងក្រុមហ៊ុនជាប្រចាំ ដោយពួកគាត់កំពុងសិក្សាចំណេះវិជ្ជា និងជំនាញដែលចាំបាច់ដើម្បីចេះធ្វើនំជប៉ុនចូលណាម៉ាហ្គាសុី។ យើងមានគម្រោងចំណាយពេលប្រហែល២ឆ្នាំ ក្នុងការដុសខាត់ជំនាញឲ្យខ្លាំង ដើម្បីអាចប្រឡងជាប់ជាអ្នកជំនាញធ្វើនំកម្រិតពីរ (ការងារផលិតនំជប៉ុន) ។ មិនត្រឹមតែប៉ុណ្ណោះ យើងសង្ឃឹមថានៅពេលអនាគត ពួកគាត់នឹងបង្ហាញការសម្តែងនៅក្នុងកម្មវិធីផ្សេងៗដូចជា ពិព័រណ៍នំជប៉ុនដែលប្រាព្វឡើងនៅបរទេសជាដើម។ ហើយយើងក៏សង្ឃឹមថាពួកគាត់នឹងអភិវឌ្ឍខ្លួនក្លាយទៅជាវត្តមានមួយរូប ក្នុងការួមចំណែកទៅដល់ការផ្សព្វផ្សាយរីករាលដាលជាសកលលោកនៃវប្បធម៌អាហារជប៉ុន និងថែមទាំងនំជប៉ុនក្រុមហ៊ុនរបស់យើងផងដែរ។

ម្យ៉ាងទៀត យើងមានផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការប្រលងជាប់ជំនាញ និងតេស្តសមត្ថភាពភាសាជប៉ុនទាំងនេះ ប្រាក់ឧបត្ថម្ភសញ្ញាប័ត្រនោះនឹងផ្តល់ជូនដល់អ្នកដែលបានប្រឡងជាប់។ ដោយសារសេចក្តីខិតខំប្រឹងប្រែងត្រូវបានឆ្លុះបញ្ចាំងតាមរយៈប្រាក់ខែ ដូច្នេះវាហាក់ដូចកត្តាមួយជំរុញឲ្យពលករជំនាញជនបរទេសមានកម្លាំងចិត្តខិតខំ ដើម្បីទទួលបានជំនាញកាន់តែខ្ពស់។

ក្លាយជាធនធានមនុស្សដែលនឹងទទួលបន្ទុកលើ "ការផលិតរបស់ផ្សេងៗ" របស់ប្រទេសជប៉ុន

ពលករជំនាញជនបរទេសទាំងអស់របស់ក្រុមហ៊ុនយើង សុទ្ធតែជាជនជាតិវៀតណាម។ សព្វថ្ងៃនេះ ពួកគាត់គ្រប់គ្នាធ្វើការយ៉ាងចុះសម្រុងគ្នា ប៉ុន្តែកន្លងមកមានក្រុមអ្នកដែលត្រូវគ្នា ហើយមានបញ្ហាក្នុងក្រុម ហើយធ្លាប់ធ្វើឲ្យមានផលប៉ះពាល់ដល់កន្លែងធ្វើការ។ បន្ទាប់ពីស្តាប់និងសួរនាំពីស្ថានភាពរួច ក្រុមហ៊ុនបានផ្តល់ការណែនាំ ហើយបញ្ហាក៏ត្រូវបានដោះស្រាយ ប៉ុន្តែរឿងនេះបានធ្វើឲ្យយើងយល់ច្បាស់ថា ខណៈពេលដែលធនធានបរទេសកើនឡើង ការយកចិត្តទុកដាក់លើទំនាក់ទំនងរវាងមនុស្សគឺមានសារៈសំខាន់ណាស់។ ចាប់ពីឆ្នាំនេះទៅ ពួកយើងបានបើកវគ្គសិក្សាភាសាវៀតណាមសម្រាប់បុគ្គលិកជប៉ុន ដើម្បីស្វែងយល់ពីធនធានបរទេសឲ្យកាន់តែច្បាស់ជាងមុន។ យើងផ្តោតលើការរៀនពាក្យគារវកិច្ចសាមញ្ញៗ លេខ និងប្រយោគដែលប្រើប្រាស់ជាក់ស្តែងក្នុងអំឡុងពេលធ្វើការ ប៉ុន្តែការបញ្ចេញសំឡេងគឺពិបាក ដូច្នេះពួកគាត់គ្រប់គ្នាកំពុងខិតខំប្រឹងប្រែងតស៊ូ។ ផ្ទុយមកវិញ យើងមានអារម្មណ៍ថា ភាសាជប៉ុនគឺលំបាកសម្រាប់ជនជាតិវៀតណាម ហើយយើងគិតថា យើងបានចែករំលែកនូវភាពលំបាកមួយផ្នែករបស់ធនធានជនបរទេស។

នាពេលអនាគត យើងរំពឹងថា ជាពិសេសអ្នកដែលជាពលករជំនាញកម្រិត២ នឹងដើរតួយ៉ាងសកម្មនៅក្នុងមុខតំណែងជាអ្នកគ្រប់គ្រង។ ដើម្បីផ្តល់ការបណ្តុះបណ្តាលនេះ យើងកំពុងពិចារណាឲ្យពួកគាត់ចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្របទៅតាមកម្រិតផ្សេងៗគ្នារបស់ក្រុមហ៊ុន ហើយយើងក៏កំពុងពិចារណាថានឹងបង្កើតប្រព័ន្ធមួយដែលអនុញ្ញាតឲ្យពួកគាត់ធ្វើការបានរយៈពេលយូ។ ម៉្យាងវិញទៀត ដើម្បីផ្សាភ្ជាប់ការធ្វើនំជប៉ុន ថែមទាំង "ការផលិតរបស់ផ្សេងៗ" របស់ជប៉ុនទៅនឹងអនាគត ខ្ញុំមានអារម្មណ៍ថាយើងចាំបាច់ត្រូវបង្កើនជំនាញ និងបង្កើតបរិយាកាសការងារដែលអាចឲ្យធ្វើការបាន និងអត្ថប្រយោជន៍ការងារដោយមិនប្រកាន់ពីជាតិសាសន៍។ ដើម្បីធានាបានថាវប្បធម៌នំជប៉ុនមាននិរន្តរភាព យើងគិតថាចង់បន្តធ្វើការ បូករួមនឹងបណ្តុះបណ្តាលអ្នកជំនាញដែលគាត់នឹងផ្សព្វផ្សាយនំជប៉ុនលាតសន្ធឹងគ្របដណ្ដប់ជុំវិញពិភពលោក។

កិច្ចសម្ភាសន៍របស់ពលករជំនាញជនបរទេស

ខ្ញុំចង់ប្រឡងជាប់តេស្តជំនាញធ្វើនំជប៉ុន

ងឺ យីវ មិញ(NGUYEN DUY MINH)/ជនជាតិវៀតណាម

ស្របពេលដែលខ្ញុំកំពុងធ្វើការលើការផលិតនំគីនត្សឹបានៅរោងចក្រ ខ្ញុំក៏កំពុងទទួលការ បណ្តុះបណ្តាលក្នុងការធ្វើនំជប៉ុនចូលណាម៉ាហ្គាសុីផងដែរ ហើយខ្ញុំក៏កំពុងខិតខំប្រឹងប្រែងសិក្សាដើម្បីប្រលងតេស្តវាស់ស្ទង់សមត្ថភាពពលករជំនាញកម្រិត២។ ដោយសារខ្ញុំបានប្រឡងជាប់ខាងធ្វើនំជប៉ុន និងប្រឡងជាប់តេស្តវាស់ស្ទង់ជំនាញរួចហើយ ដូច្នេះខ្ញុំទន្ទឹងរង់ចាំទទួលយកអ្វីថ្មីៗនៅក្នុងការងាររបស់ខ្ញុំពីពេលនេះតទៅ ។

សព្វថ្ងៃខ្ញុំកំពុងសិក្សាភាសាជប៉ុន ដើម្បីឲ្យខ្ញុំកាន់តែទទួលបានការងារដែលមានទំនួលខុសត្រូវបន្ថែមទៀត

ដាន់ ធី ហ្វុង ហុង(DANG THI PHUONG HOA)/ជនជាតិវៀតណាម

រយៈពេល១០ឆ្នាំមកហើយ ដែលខ្ញុំចាប់ផ្តើមធ្វើការនៅក្រុមហ៊ុនយុណេយ៉ាក្នុងនាមជាសិក្ខាកាម ហើយដើម្បីធ្វើការនៅទីនេះឲ្យបានយូរជាងនេះ ខ្ញុំបានដាក់ពាក្យប្រឡងហើយក៏បានប្រលងជាប់ជាពលករជំនាញកម្រិត២។ ដើម្បីឲ្យខ្ញុំទទួលបានការងារដែលមានទំនួលខុសត្រូវបន្ថែមទៀត នាថ្ងៃអនាគតខ្ញុំចង់ឲ្យភាសាជប៉ុនកាន់តែពូកែ ហើយកាន់តែមានទំនុកចិត្តក្នុងការនិយាយនៅចំពោះមុខអ្នកដទៃ។

ការណែនាំពីឧទាហរណ៍ករណីល្អប្រសើរ

យើងនឹងណែនាំបង្ហាញក្រុមហ៊ុនដែលទទួលយកជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ និងសំឡេងរបស់ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដែលបំពេញការងារល្អនៅទីនោះ។

វិស័យផលិតកម្មចំណីអាហារនិងភេសជ្ជៈ

次へ
前へ

វិស័យភោជនីយដ្ឋាន

次へ
前へ

ទំនាក់ទំនងសាកសួរព័ត៌មានម៉ោងធ្វើការ ថ្ងៃធ្វើការម៉ោង10:00〜17:30
(លើកលែងថ្ងៃសៅរ៍អាទិត្យ ថ្ងៃបុណ្យជាតិ ថ្ងៃចុងនិងដើមឆ្នាំ)

  • ការិយាល័យប្រឹក្សាយោបល់សម្រាប់ធនធានមនុស្សជាជនបរទេស* ចំពោះការសាកសួរព័ត៌មាន សូមប្រើប្រាស់អ៊ីមែល។