ការណែនាំបង្ហាញករណីទទួលយក ការណែនាំបង្ហាញករណីទទួលយក 

យើងនឹងណែនាំបង្ហាញក្រុមហ៊ុនដែលទទួលយកជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ និងសំឡេងរបស់ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដែលបំពេញការងារល្អនៅទីនោះ។

CASE28វិស័យផលិតកម្មចំណីអាហារនិងភេសជ្ជៈក្រុមហ៊ុនយ៉ាម៉ាអុ

ពលករជំនាញជនបរទេសកម្រិត២កំពុងធ្វើការយ៉ាងសកម្មក្នុងនាមជាអ្នកដឹកនាំ

ព័ត៌មានក្រុមហ៊ុន
  • ខ្លឹមសារអាជីវកម្ម:ផលិតអាហារប្រភេទសរសៃមី(ម្ហូបអាហារមី・មីកំដៅជាដើម)
  • ចំនួនបុគ្គលិក:បុគ្គលិកពេញម៉ោង៥៤នាក់ បុគ្គលិកក្រៅម៉ោង៤២៤នាក់ បុគ្គលិក ខាងក្រៅ២០០នាក់
    *បុគ្គលិកពេញម៉ោងមានបូកបញ្ចូលជាមួយនឹងបុគ្គលិកកិច្ចសន្យា
  • ចំនួនពលករជំនាញជនបរទេសកម្រិត១បានជ្រើសរើសយក:២១១នាក់ (ក្នុងនោះ មាន: វៀតណាម១៨៤នាក់ មីយ៉ាន់ម៉ា២៦នាក់ ខ្មែរ១នាក់)
  • ចំនួនពលករជំនាញជនបរទេសកម្រិត២បានជ្រើសរើសយក:៩នាក់ (ក្នុងនោះមាន: វៀតណាម៩នាក់)
    *អ្នកដែលប្រលងជាប់ផ្សេងទៀតមាន២០នាក់(បូកបញ្ចូលនឹងអ្នកកំពុងដាក់ពាក្យស្នើសុំ)
    ※គិតត្រឹមខែធ្នូ ឆ្នាំ២០២៤

ការងារទាក់ទងនឹងការផលិតម្ហូបសរសៃមី និងការងារគ្រប់គ្រង

ក្រុមហ៊ុនរបស់យើងភាគច្រើនផលិតម្ហូបសម្រាប់លក់នៅហាងម៉ាតដែលមានម្ហូបអាហារជាប្រភេទមី មីកំដៅនិងអាហារបន្ទាប់បន្សំជាដើម។ ដោយសារសង្វាក់ផលិតកម្មយើងធ្វើ២៤ម៉ោង៣៦៥ថ្ងៃក្នុងមួយឆ្នាំ ដូច្នេះយើងមានការលំបាកក្នុងការរក្សាបុគ្គលិក ជាពិសេសបុគ្គលិកវេនពេលយប់ ហើយប្រហែល១០ឆ្នាំមុនយើងបានចាប់ផ្តើមជ្រើសរើសយកធនធានជនបរទេសយ៉ាងសកម្ម។ ស្របទៅតាមទស្សនវិស័យរបស់យើងដើម្បីក្លាយជាក្រុមហ៊ុនសកលលោក យើងគិតថា ការជួយគាំទ្រទៅលើការងារនិងជីវភាពរស់នៅរបស់ធនធានជនបរទេសគឺជាតួនាទីរបស់យើង ហើយបច្ចុប្បន្ននេះយើងក៏កំពុងធ្វើការជាមួយធនធានជនបរទេស គ្រាន់តែពលករជំនាញមានលើសពី២០០នាក់។ ភាគច្រើនយើងជ្រើសរើសយកពលករជំនាញបរទេសតាមរយៈការណែនាំបន្ត មានន័យថាបុគ្គលិករបស់យើងណែនាំអ្នកស្គាល់ដែលពួកគេទាំងនោះកំពុងស្វែងរកការងារ។ ចំពោះខាងក្រុមហ៊ុនដែលជារើសក៏មានអារម្មណ៍ទុកចិត្ត ព្រោះមានការណែនាំពីបុគ្គលិកដែលជាអ្នកម៉ត់ចត់ក្នុងការងារ ហើយយើងគិតថាយើងអាចជ្រើសរើសបានអ្នកដែលខ្លាំងពូកែ។ ម៉្យាងវិញទៀត នៅក្នុងករណីយើងជ្រើសរើសតាមការណែនាំនេះ នៅក្រុមប្រឹក្សាជំនាញជាក់លាក់នៃឧស្សាហកម្មម្ហូបអាហារ វាអាចនឹងជាប់ពាក់ព័ន្ធការជ្រើសរើសបុគ្គលិកផ្សេងទៀតដែលពួកគេបដិសេធមិនធ្វើ។ ដូច្នេះ យើងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នយ៉ាងខ្លាំងដោយសួរសំណួរលម្អិតក្នុងអំឡុងពេលសម្ភាសន៍ ហើយក្នុងករណីខ្លះ យើងនឹងសាកសួរបញ្ជាក់ទៅក្រុមហ៊ុនពីមុនដែលគេធ្លាប់បានធ្វើការ ឬក្រុមហ៊ុនបច្ចុប្បន្នដែលកំពុងធ្វើការ។

យើងឱ្យពលករជំនាញធ្វើការគ្រប់ដំណើរការនៃការផលិតមានដូចជា ផលិតប្រភេទមី ថ្លឹង ការបង្កើតគ្រឿងផ្សំ រៀបម្ហូបដាក់ចាន ដឹកជញ្ជូន ចែកចាយផលិតផល ហើយយើងផ្តល់តួនាទីជាអ្នកគ្រប់គ្រងដូចជា អ្នកទទួលបន្ទុកគ្រប់គ្រងនៅក្នុងរោងចក្រផ្ទាល់ ប្រធានក្រុម អនុប្រធានក្រុម និងអ្នកដឹកនាំ។ ពួកគាត់ធ្វើការងារគ្រប់គ្រង រួមមានសុវត្ថិភាពនិងអនាម័យនៅកន្លែងធ្វើការ ការផលិតផលិតផលប្រកបដោយគុណភាព ការដាក់បុគ្គលិកទៅតាមផ្នែក តាមដានការដឹកជញ្ជូនជាដើម ហើយក៏ផ្តោតសំខាន់លើការបណ្តុះបណ្តាលអ្នកក្រោមបង្គាប់ផងដែរ។ យើងព្យាយាមឱ្យពួកគេបន្តកសាងអាជីពរបស់ពួកគេតាមរយៈ ការគាំទ្រទៅលើការបង្កើនជំនាញដោយអនុញ្ញាតឱ្យពួកគេទទួលបានសញ្ញាបត្រផ្ទៃក្នុងដែលទាក់ទងនឹងHACCP ហើយយើងវាយតម្លៃបុគ្គលិកពីរដងក្នុងមួយឆ្នាំ។

ពលករជំនាញ១០នាក់បានប្រលងជាប់តេស្តវាស់ស្ទង់សមត្ថភាពជំនាញកម្រិត២

ក្នុងចំណោមពលករជំនាញជនបរទេសនោះ មាន២៩នាក់ដែលបានប្រលងជាប់តេស្តវាស់ស្ទង់សមត្ថភាពជំនាញកម្រិត២ ហើយ៩នាក់បានទទួលបានលក្ខណសម្បត្តិនៃការស្នាក់នៅជាពលករជំនាញកម្រិត២។ ប្រហែលពីរខែមុនការប្រឡង យើងបានរៀបចំការសម្ភាសន៍ជាមួយអ្នកប្រលងដែលមានតួនាទីជាអ្នកគ្រប់គ្រងឡើងទៅ ដើម្បីពិនិត្យមើលសមត្ថភាពភាសាជប៉ុន និងការយល់ដឹងអំពីអនាម័យចំណីអាហារ ហើយយើងក៏មានប្រព័ន្ធមួយសម្រាប់គាំទ្រអ្នកប្រលង ដូចជាការចែកសៀវភៅសិក្សា និងផ្តល់ការណែនាំជាលក្ខណបុគ្គលលើកន្លែងណាមួយដែលពួកគេមិនយល់។ មានមនុស្សលើស១០នាក់នឹងប្រឡងនៅខែមករាឆ្នាំ២០២៥នេះ ហើយពួកគាត់មានបំណងធ្វើការរយៈពេលយូរ យើងមានអារម្មណ៍ថាពួកគាត់មានឆន្ទៈខ្ពស់ក្នុងការចង់ក្លាយជាពលករជំនាញកម្រិត២។ ជាពិសេសនោះគឺ ការដែលអាចនាំសមាជិកគ្រួសារមកជាមួយបានវាហាក់ដូចជាគ្រឿងជុំរុញទឹកចិត្ត ហើយអ្នកដែលទទួលបានជាពលករជំនាញកម្រិត២រួចហើយ ថ្មីៗនេះកូនរបស់គាត់ទើបតែកើតនៅឯប្រទេសកំណើត ហើយគាត់កំពុងប្រឹងប្រែធ្វើការដោយនិយាយថា "ចង់នាំមកឱ្យឆាប់តាមដែលអាចធ្វើទៅបាន" ។

អ្វីដែលយើងរំពឹងទុកលើពលករជំនាញកម្រិតលេខ២នោះគឺ ការយល់ដឹងខ្ពស់និងជំនាញក្នុងនាមអ្នកគ្រប់គ្រងនិងអ្នកបង្រៀន។ ចំណេះដឹងមានសារៈសំខាន់ ប៉ុន្តែលើសពីនេះទៅទៀត យើងគិតថាវាសំខាន់ណាស់ក្នុងការយល់ដឹងនូវការសម្របសម្រួលអ្នកដែលធ្វើការជាមួយនៅតាមតំបន់ និងផ្នែកនីមួយៗ ហើយបង្កើតបរិយាកាសដែលអាចចង្អុលបង្ហាញប្រាប់គ្នាទៅវិញទៅមកពេលមានបញ្ហា។ ដូច្នេះ យើងឧស្សាហ៍ណែនាំប្រាប់អ្នកមានតួនាទីគ្រប់គ្រងឱ្យមានការយល់ដឹងបែបនេះ។ ម្យ៉ាងវិញទៀត ដោយសារកន្លែងធ្វើការរបស់យើងមានបុគ្គលិកជនបរទេសជាច្រើនមកពីប្រទេសផ្សេងៗ យើងក៏ចង់បណ្តុះសមត្ថភាពនៃការរួមចំណែកក្នុងការណែនាំ និងការប្រាស្រ័យទាក់ទងរវាងបុគ្គលិកជនបរទេសដូចគ្នា។

សារៈសំខាន់នៃការរក្សាភាពយុត្តិធម៌

នៅក្រុមហ៊ុនរបស់យើង តាមរយៈការទទួលយកពលករជំនាញជនបរទេសនេះ បានធ្វើឱ្យការដាក់បុគ្គលិកតាមផ្នែកមានស្ថេរភាព និងធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវគុណភាពនៃការគ្រប់គ្រងអនាម័យនៅក្នុងរោងចក្រ។ កត្តានេះនាំឱ្យគុណភាពផលិតផលបានប្រសើរឡើង និងការត្អូញត្អែរពីអតិថិជនក៏បានថយចុះ។ លើសពីនេះ ដោយសារបុគ្គលិកធ្វើការច្រើនម៉ោងកាន់តែកើនឡើង កម្រិតផលិតកម្មក្នុងរោងចក្រទាំងមូលមានការកើនឡើងដែលនាំឱ្យស្ថេរភាពនៃការផលិតមានភាពប្រសើរជាងមុន និងតម្លៃពលកម្មទាប។

ជាងនេះទៅទៀត ក្រុមហ៊ុនរបស់យើងមានគោលដៅចង់ក្លាយជា “ក្រុមហ៊ុនដែលមានបដិសណ្ឋារកិច្ចដ៏ល្អបំផុតនៅក្នុងប្រទេសជប៉ុន” ហើយធនធានជនបរទេសវ័យក្មេងរបស់យើងគោរពគ្នាយ៉ាងក្លៀវក្លាជារៀងរាល់ថ្ងៃ ហើយនៅពេលសម្រាកពួកគេសើចសប្បាយ បង្កើតបរិយាកាសរស់រវើក និងរីករាយនៅក្នុងក្រុមហ៊ុន។ ក្រុមហ៊ុនរបស់យើងជារឿយៗតែងតែត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីសង្គមដែលរៀបចំឡើងដោយរដ្ឋាភិបាលក្នុងតំបន់ ហើយចាប់ពីពេលនេះតទៅយើងចង់បង្កើតឱកាសបន្ថែមទៀតដើម្បីប្រាស្រ័យទាក់ទងជាមួយអ្នករស់នៅក្នុងតំបន់។

ប្រាកដណាស់ការធានាបាននូវភាពយុត្តិធម៌រវាងជនជាតិជប៉ុនគឺសំខាន់ ប៉ុន្តែដើម្បីឱ្យធនធានជនបរទេសធ្វើការបានយ៉ាងសកម្ម យើងជឿថាវាក៏មានសារៈសំខាន់ដែរក្នុងការរក្សាបាននូវភាពយុត្តិធម៌ក្នុងចំណោមជនបរទេស ឧទាហរណ៍ តាមប្រទេសនិងតាមមុខតំណែងក៏ត្រូវរក្សាអោយបានខ្ជាប់ខ្ជួនដែរ។ យើងព្យាយាមបង្កើតបរិយាកាសមួយដែលអាចឱ្យពួកគេធ្វើការបានក្នុងរយៈពេលយូរ ដោយយើងមានការជជែកពិភាក្សានិងការពិគ្រោះយោបល់ ធ្វើការប្រាស្រ័យទាក់ទងជាមួយបុគ្គលិកម្នាក់ៗ និងផ្តល់នូវអត្ថប្រយោជន៏ឱ្យមានភាពយុត្តិធម៌។

មតិអ្នកមានទិដ្ឋការសមត្ថភាពជំនាញជាក់លាក់

ធ្វើការដោយការទទួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំ

ងឺអេន ទី ត្រាង (NGUYEN THI TRANG)/ វៀតណាម

ខ្ញុំធ្វើការជាអ្នកដឹកនាំនៅក្នុងការដំណើរនៃការដាក់គ្រឿងផ្សេងៗក្នុងផលិផល បែងចែកបុគ្គលិកតាមផ្នែក ផ្តល់ការងារដល់ប្រធានក្រុម និងផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសដល់អ្នកក្រោមបង្គាប់ និងសហការី។ ច្បាប់ទម្លាប់ការងារនៅប្រទេសជប៉ុនគឺតឹងរ៉ឹងជាងនៅវៀតណាម នេះធ្វើឱ្យខ្ញុំមានអារម្មណ៍ថាវាជួយការពារកំហុសកុំឱ្យកើតមានឡើង។ ក្នុងនាមខ្ញុំជាអ្នកដឹកនាំ ខ្ញុំធ្វើការប្រកបដោយការទំនួលខុសត្រូវ ដោយផ្តោតលើការរៀបចំទុកដាក់របស់របរ ការសម្អាត និងយកចិត្តទុកដាក់លើអនាម័យ ដើម្បីយើងអាចផលិតផលិតផលដែលមានគុណភាពល្អ។

ខ្ញុំកំពុងសិក្សាភាសាជប៉ុនតាមសារព័ត៌មាន ដើម្បីឱ្យខ្ញុំយល់ដឹងពីឯកសារការងារ

ដួង ទី ហុង ហ្ងាត់(DUONG THI HONG NGAT)/ វៀតណាម

ខ្ញុំមកប្រទេសជប៉ុនព្រោះខ្ញុំគិតថាវាជាឱកាសដើម្បីផ្លាស់ប្តូរខ្លួនឯង។ ការទទួលយកការលំបាកថ្មីៗនៅកន្លែងធ្វើការ បានផ្លាស់ប្តូរចរិតនិងការគិតរបស់ខ្ញុំ ហើយខ្ញុំកាន់តែមានទំនុកចិត្តលើខ្លួនឯង។ បច្ចុប្បន្នខ្ញុំទទួលបន្ទុកលើការធ្វើតេស្តបាក់តេរីនៅក្នុងផ្នែកធានាគុណភាព។ ឱកាសក្នុងការអានឯកសារនៅកន្លែងធ្វើការបានកើនឡើង ដូច្នេះខ្ញុំបានសិក្សាភាសាជប៉ុន និងកាន់ជីដោយការអានកាសែត។ ការសិក្សាក៏ជាផ្នែកមួយនៃការងារផងដែរ។

ការណែនាំពីឧទាហរណ៍ករណីល្អប្រសើរ

យើងនឹងណែនាំបង្ហាញក្រុមហ៊ុនដែលទទួលយកជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ និងសំឡេងរបស់ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដែលបំពេញការងារល្អនៅទីនោះ។

វិស័យផលិតកម្មចំណីអាហារនិងភេសជ្ជៈ

次へ
前へ

វិស័យភោជនីយដ្ឋាន

next
prev

ទំនាក់ទំនងសាកសួរព័ត៌មានម៉ោងធ្វើការ ថ្ងៃធ្វើការម៉ោង10:00〜17:30
(លើកលែងថ្ងៃសៅរ៍អាទិត្យ ថ្ងៃបុណ្យជាតិ ថ្ងៃចុងនិងដើមឆ្នាំ)

  • ការិយាល័យប្រឹក្សាយោបល់សម្រាប់ធនធានមនុស្សជាជនបរទេស* ចំពោះការសាកសួរព័ត៌មាន សូមប្រើប្រាស់អ៊ីមែល។