ការណែនាំបង្ហាញករណីទទួលយកការណែនាំបង្ហាញករណីទទួលយក

យើងនឹងណែនាំបង្ហាញក្រុមហ៊ុនដែលទទួលយកជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ និងសំឡេងរបស់ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដែលបំពេញការងារល្អនៅទីនោះ។

CASE23វិស័យផលិតកម្មចំណីអាហារនិងភេសជ្ជៈក្រុមហ៊ុនអឹសាង្គីយ៉ា

ធ្វើនំខេកដោយប្រើហត្ថកោសល្ប

ព័ត៌មានក្រុមហ៊ុន
  • ខ្លឹមសារអាជីវកម្ម:ផលិតនិងលក់នំបែបស្ចិមប្រទេស
  • ចំនួនបុគ្គលិក:៨០នាក់
  • ចំនួនបានទទួលយកអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់:៤នាក់(ក្នុងនោះមាន: ជនជាតិឥណ្ឌូនេស៊ី៤នាក់)※គិតត្រឹមខែមករាឆ្នាំ២០២៤

ដំណើរការទៅមុខនៃការផ្លាស់ប្តូរទៅប្រើប្រាស់ម៉ាស៊ីនធ្វើឲ្យធនធានមនុស្សជនបរទេសងាយស្រួលក្នុងការធ្វើការ

ក្រុមហ៊ុនរបស់យើងដំណើរការហាងលក់នំបែបស្ចិមប្រទេសមានចំនួន៥នៅក្នុងខេត្តស៊ីហ្សឹអុកា។ បុគ្គលិកជំនាញជនបរទស៤នាក់កំពុងធ្វើការនៅរោងចក្រផលិតនំដុត និងនៅគ្រប់ហាងលក់នំខេក។

រោងចក្រផលិតមានទីតាំងនៅទីក្រុងហាម៉ាម៉ាត្សឹជាកន្លែងដែលមានទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនធំៗផលិតរថយន្ត ម៉ូតូ ឧបករណ៍តន្ត្រីជាដើមហើយមានក្រុមហ៊ុនទទួលយកផលិតបន្តជាច្រើនដែរ។ ដោយសាររោងចក្រទាំងនេះកំពុងបន្តជ្រើសរើសបុគ្គលិក តែក្នុងឧស្សាហកម្មផលិតចំណីអាហារគឺមាននិន្នាការពិបាកក្នុងការស្វែងរកបុគ្គលិកថែមទាំងឧស្សាហកម្មនេះមានបញ្ហាកង្វះកម្លាំងពលកម្មយូរមកហើយ។

កាលពីមុន ការផលិតនំខេកនិងនំបែបបស្ចិមប្រទេសគឺជាការងារដែលទាមទារ"ហត្ថកោសល្ប" ប៉ុន្តែឥឡូវនេះម៉ាស៊ីនត្រូវបានអភិវឌ្ឍន៍ហើយក៏មិនមានដំណើរការផលិតដែលទាមទារជំនាញឯកទេសច្រើននោះទេ។ ដោយសារនៅរោងចក្ររបស់យើងផងដែរម៉ាស៊ីនកំពុងរីកចម្រើន យើងគិតថាវានឹងផ្តល់បរិយាកាសងាយស្រួលធ្វើការជាងសម្រាប់ធនធានមនុស្សជនបរទេស ដូច្នេះយើងក៏ចាប់ផ្តើមជ្រើសរើសបុគ្គលិកជំនាញជនបរទសមកធ្វើការ។

រំពឹងថានឹងមាន "សមត្ថភាពក្នុងការតុបតែងនំខេក"

បច្ចុប្បន្នបុគ្គលិកជំនាញជនបរទសដែលកំពុងធ្វើការមានបុរស២នាក់និងស្ត្រី២នាក់ សរុប៤នាក់ ហើយពួកគេទាំងអស់គ្នាកំពុងជួយក្នុងការផលិតនំបែបបស្ចិមប្រទេស។ បុរសត្រូវទទួលបន្ទុកជាចម្បងលើកិច្ចការដែលទាមទារកម្លាំងដូចជាការដាក់និងដកថាសដែកដែលដាក់ម្សៅចេញពីឡ ចំណែកស្ត្រីវិញគឺតុបតែងនំខេកជាដើម។

ចំពោះការធ្វើការ ពួកគេពិតជាឧស្សាហ៍ព្យាយាម ហើយការងាររបស់ពួកគេមានគុណភាពដូចគ្នាទៅនឹងបុគ្គលិកជប៉ុនដែរ។ យើងគិតថា វាពិបាកសម្រាប់ពួកគេក្នុងការរៀនភាសាជប៉ុនព្រោះមានពាក្យបច្ចេកទេសជាក់លាក់ក្នុងការធ្វើនំបែបបស្ចិមប្រទេស និងនំខេក ប៉ុន្តែពួកគេម្នាក់ៗហាក់ដូចជាកំពុងសិក្សាដោយខ្លួនឯងរៀងៗខ្លួន។ វាមានរយៈពេលប្រហែលមួយឆ្នាំហើយចាប់តាំងពីបុគ្គលិកស្រីទាំងពីរនាក់បានចាប់ផ្តើមធ្វើការ ពួកគេវ៉ៃក្រែមដោយប្រើដៃហើយថ្វីដៃរបស់ពួកគេមានការរីកចម្រើន។ នៅពេលអនាគត ខ្ញុំសង្ឃឹមថាពួកគេនឹងរៀនពីបច្ចេកទេសណាត់ប៉េ (ការងារលាបក្រែមលើផ្ទៃនំខេកជាដើម) ហើយនិងអាចធ្វើការតុបតែងនំបានដោយខ្លួនឯងបាន។

ជាជាងការយល់ច្រលំគួរតែ "បានជួយ" "ងាយស្រួលជាង"

បុគ្គលិកជំនាញជនបរទសទាំង៤នាក់ រស់នៅក្នុងផ្ទះជួលដែលជិះកង់ពីរោងចក្រប្រមាណ១៥នាទី ហើយក្រុមហ៊ុនផ្តល់កង់សម្រាប់ធ្វើដំណើរទៅធ្វើការ ម៉ាស៊ីនបោកខោអាវ គ្រែគេងនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះផ្សេងៗទៀត។ ពេលទំនេរ ពួកគាត់បានចូលរួមក្នុងកម្មពិធីជប់លៀងសាច់អាំងរដូវក្តៅរបស់ក្រុមហ៊ុនជាមួយមិត្តរួមការងារ ហើយរីករាយនឹងចំណាយពេលជាមួយបុគ្គលិកជប៉ុនដែលគាត់ធ្វើការជាមួយ។ ពួកគេទាំងបួននាក់គឺជាអ្នកកាន់សាសនាឥស្លាម ប៉ុន្តែសិក្ខាបទរបស់ពួកគេដូចជាមិនតឹងរ៉ឹងនោះទេ ហើយការយកចិត្តទុកដាក់នៅកន្លែងធ្វើការគឺយើងផ្តោតសំខាន់ទៅលើអាហារ។

មុននឹងជ្រើសរើសយកបុគ្គលិកជំនាញជនបរទសយើងធ្លាប់បានយកជនបរទេសដែលរៀបការជាមួយជនជាតិជប៉ុនដែរ ហើយយើងមិនមានអារម្មណ៍ថាប្រឆាំងឬការយល់ច្រលំការមិនយល់ណាមួយពីបុគ្គលិកជប៉ុនចំពោះការធ្វើការជាមួយជនបរទេសនោះទេ។ ជាងនេះទៅទៀត យើងគិតថាយើងកាន់តែអរគុណចំពោះពួកគេទាំងបួននាក់ដែលបានមក "ជួយ" ការងារបាន"ងាយស្រួលជាងមុន"ខណៈដែលយើងកំពុងជួបការលំបាកដោយសារកង្វះកម្លាំងពលកម្ម។

ដោយគិតពីស្ថានភាពសង្គមបច្ចុប្បន្នរបស់ប្រទេសជប៉ុន យើងគិតថាត្រូវពិចារណាយកជនបរទេសបន្ថែមទៀតនាពេលអនាគត។យើងគិតថាមានក្រុមហ៊ុនជាច្រើនដែលមានបញ្ហាក្នុងការស្វែងរកជនជាតិជប៉ុនទោះបីជាពួកគេប្រកាសរើសបុគ្គលិកក៏ដោយ ដូច្នេះតើយ៉ាងណាដែរប្រសិនបើអ្នកពិចារណាជ្រើសរើសយកបុគ្គលិកជំនាញជនបរទសដែលអាចជាកម្លាំងដ៏សំខាន់សម្រាប់ក្រុមហ៊ុនរបស់អ្នក?

មតិអ្នកមានទិដ្ឋការសមត្ថភាពជំនាញជាក់លាក់

ខ្ញុំចង់ពាំនាំទៅកាន់ប្រទេសកំណើតថានំខេករបស់ប្រទេសជប៉ុនឆ្ងាញ់

បុគ្គលិកឈ្មោះ ណា យ៉ាទី

ខ្ញុំទទួលបន្ទុកធ្វើក្រែមស្រស់ តុបតែងនំ និងកាត់នំទាំងមូលជាផ្នែកៗ។ នៅកន្លែងធ្វើការ ខ្ញុំតែងតែស្តាប់ការពន្យល់និងកត់ចំណាំជានិច្ច ហើយបន្ទាប់មកបញ្ចាក់កំណត់ចំណាំនោះពេលក្រោយដើម្បីប្រាកដថាមិនមានកំហុស។ ខ្ញុំចង់ទទួលយកការងារថ្មី ហើយចង់ឲ្យកាន់តែពូកែជាងនេះ។ នំខេកនិងក្រែមស្រស់ជប៉ុនពិតជាឆ្ងាញ់ ដូច្នេះខ្ញុំចង់ឲ្យប្រជាជនឥណ្ឌូនេស៊ីក៏ចូលចិត្តវាដែរ។ ខ្ញុំចង់ប្រើបច្ចេកទេសជំនាញដែលខ្ញុំទទួលបាននៅទីនេះដើម្បីបើកហាងនំខេកនៅប្រទេសឥណ្ឌូនេស៊ីនាពេលអនាគត។

ការណែនាំពីឧទាហរណ៍ករណីល្អប្រសើរ

យើងនឹងណែនាំបង្ហាញក្រុមហ៊ុនដែលទទួលយកជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ និងសំឡេងរបស់ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដែលបំពេញការងារល្អនៅទីនោះ។

វិស័យផលិតកម្មចំណីអាហារនិងភេសជ្ជៈ

次へ
前へ

វិស័យភោជនីយដ្ឋាន

次へ
前へ

ទំនាក់ទំនងសាកសួរព័ត៌មានម៉ោងធ្វើការ ថ្ងៃធ្វើការម៉ោង10:00〜17:30
(លើកលែងថ្ងៃសៅរ៍អាទិត្យ ថ្ងៃបុណ្យជាតិ ថ្ងៃចុងនិងដើមឆ្នាំ)

  • ការិយាល័យប្រឹក្សាយោបល់សម្រាប់ធនធានមនុស្សជាជនបរទេស* ចំពោះការសាកសួរព័ត៌មាន សូមប្រើប្រាស់អ៊ីមែល។