សាអាជីវកម្មចម្បងរបស់ក្រុមហ៊ុនយើងគឺការផលិតអាហារ ហើយយើងផលិតអាហារបង្កកសម្រាប់មនុស្សវ័យចំណាស់និងមនុស្សដែលមានការពិបាកក្នុងការទំពារឬអាចហៅម្យ៉ាងទៀតអាហារថែទាំ ក្នុងមួយខែពី ១៥០,០០០ទៅ ១៨០,០០០កញ្ចប់ ក្រៅពីនេះក៏មានដូចជាផលិត OEM ដែលផលិតផលជាអំណោយដូចជាអុសិជីជាអាហារចូលឆ្នាំថ្មីជាដើម។
នៅពេលដែលយើងចូលទៅក្នុងសង្គមដែលមានមនុស្សវ័យចាស់ជរាច្រើន ទំហំទីផ្សារនៃអាហារថែទាំនៅតែបន្តពង្រីក ហើយតម្រូវការអាហារកែច្នៃដែលលក់នៅហាងខំពីនី និងផ្សារទំនើបក៏ត្រូវបានរំពឹងថានឹងកើនឡើងផងដែរ។ បន្ថែមពីនេះ ដោយសាមានការរព្យាករណ៍ថាតម្រូវការអាហារជប៉ុននៅក្រៅប្រទេសក៏មានការកើនឡើង ដូច្នេះឈរទៅលើចក្ខុវិស្ស័យរយៈពេលវែងយើងគិតថាវាការចាំបាច់ក្នុងការពង្រីកទំហំរបស់ក្រុមហ៊ុន។ ដូច្នេះហើយ យើងចង់ធានាបាននូវធនធានមនុស្សវ័យក្មេងដែលអាចបំរើការងារបានយូរ ប៉ុន្តែដោយសារតែវាពិបាកសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងការធានាបាននូវធនធានមនុស្ស ដែលជាមូលហេតុយើងបានទទួលយកបុគ្គលិកជំនាញជនបរទេសជាលើកដំបូងក្នុងឆ្នាំ២០២១។ នាពេលខាងមុខយើងក៏មានគម្រោងបន្តជ្រើសរើសជាប្រចាំ។ រោងចក្ររបស់ក្រុមហ៊ុនយើងមានផលិតផលច្រើនប្រភេទដែលជាផលិតផលផលិតក្នុងបរិមាណតិច ដូច្នេះបុគ្គលិកផ្នែកផលិតត្រូវបានទាមទារកអោយចងចាំការងារផ្សេងជាច្រើន និងសមត្ថភាពឆ្លើយតបដោយភាពបត់បែន។ ម្យ៉ាងទៀត ដោយសារយើងជាក្រុមហ៊ុនផលិតអាហារ វាជាការសំខាន់ណាស់ក្នុងការប្រយ័ត្នប្រយែង និងការផ្ចិតផ្ចង់ខ្លាំងទៅលើការគ្រប់គ្រងអនាម័យ។ ក្នុងការជ្រើសរើសបុគ្គលិកជំនាញជនបរទេស យើងបានពិនិត្យដោយប្រុងប្រយ័ត្ននដូចជារបៀបសរសេរប្រវត្តិរូបរបស់ពួកគេ របៀបឆ្លើយសំនួរអំឡុងពេលសម្ភាសន៍ និងថាតើពួកគេអាចធ្វើការជាក្រុមបានទេ ទាំងនេះជាអ្វីដែលក្រុមហ៊ុនមើល និងដើម្បីកំណត់ថាតើពួកគេអាចធ្វើការបានលឿន និងត្រឹមត្រូវដែរឬទេ។