ការណែនាំបង្ហាញករណីទទួលយកការណែនាំបង្ហាញករណីទទួលយក

យើងនឹងណែនាំបង្ហាញក្រុមហ៊ុនដែលទទួលយកជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ និងសំឡេងរបស់ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដែលបំពេញការងារល្អនៅទីនោះ។

CASE13វិស័យភោជនីយដ្ឋានក្រុមហ៊ុន HIRO FOOD SERVICE Co., Ltd.

បង្កើនសមត្ថភាពបុគ្គលិកម្នាក់ៗជាមួយនឹងប្រព័ន្ធណែនាំ និងវិធីសាស្រ្តជ្រើសរើសពិសេស

ព័ត៌មានក្រុមហ៊ុន
  • ខ្លឹមសារអាជីវកម្ម:គ្រប់គ្រងភោជនីយដ្ឋាន (អាហារចិន ជប៉ុន ភីហ្សា នំបុ័ង)
  • ចំនួនបុគ្គលិក:២០នាក់
  • ចំនួនបានទទួលយកអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់:៦នាក់ (ស្រីលង្កា១នាក់ មីយ៉ាន់ម៉ា១នាក់ ឥណ្ឌូនេស៊ី១នាក់ វៀតណាម៣នាក់) * គិតត្រឹមខែតុលា ឆ្នាំ២០២២

គោលបំណងនៃការទទួលយកបុគ្គលិកជនជាតិបរទេស

ក្រុមហ៊ុនយើងខ្ញុំផ្តើមទទួលយកនិស្សិតបរទេសចូលបម្រើជាការងារក្រៅម៉ោងនៅអំឡុងឆ្នាំ២០១៣ បច្ចុប្បន្ន ក្រៅពីពលករជំនាញ មានបុគ្គលិកជាជនបរទេសមានទិដ្ឋាការស្នាក់នៅជាវិស្វករ អ្នកជំនាញផ្នែកមនុស្សសាស្រ្ត កិច្ចការអន្តរជាតិ និងបម្រើការជំនាញពិសេសជាដើម។ វិស័យអាហារដ្ឋានមានកង្វះខាតកម្លាំងពលកម្មមកជាយូរឆ្នាំ។ ប្រព័ន្ធពលករជំនាញ ដែលអនុញ្ញាតឱ្យពលករជនបរទេសធ្វើការក្នុងផ្នែកសេវាកម្មអតិថិជន និងជំនួយការផ្នែកចម្អិនអាហារ ជាប្រព័ន្ធថ្មីសម្រាប់យើងខ្ញុំបម្រើការនៅក្នុងវិស័យអាហារដ្ឋាន ដោយកន្លងមកយើងខ្ញុំបានទទួលធនធានមនុស្សពីប្រទេសផ្សេងៗចាប់តាំងពីប្រព័ន្ធនេះបានផ្តើមដំណើរការដំបូង។ ពេលធ្វើការជ្រើសរើស យើងខ្ញុំធ្វើការត្រួតពិនិត្យបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់អ្នកដាក់ពាក្យស្នើរសុំជាពិសេស រួចត្រួតពិនិត្យជំនាញ ចរិត និងលក្ខណៈពិសេសរបស់គាត់ជាដើម ដើម្បីបញ្ជាក់ពីកម្រិតត្រូវគ្នានៃការផ្គូផ្គងជាមួយនឹងធនធានមនុស្សដែលយើងកំពុងស្វែងរកនាពេលបច្ចុប្បន្ន។ ទោះការត្រួតពិនិត្យបុគ្គលិកលក្ខណៈនៅតែស្ថិតក្នុងដំណាក់កាលសាកល្បងក្តី យើងខ្ញុំកំពុងពិចារណាលើការផ្តល់ជាវិធីសាស្រ្តដែលរួមចំណែកដល់ការអនុម័តលើការជ្រើសរើសក្នុងប្រព័ន្ធទូទាំងវិស័យអាហារដ្ឋាននាពេលអនាគត។

ស្ថានភាពការងារ និងការរស់នៅរបស់ធនធានមនុស្សជនបរទេស

បុគ្គលិកមានជំនាញ ភាគច្រើនធ្វើការជាបុគ្គលិកបម្រើសេវាកម្មអតិថិជនជាអ្នកលើកម្ហូប អ្នកគិតប្រាក់ក្នុងហាង និងចម្អិនអាហារនៅក្នុងកន្លែងចម្អិនម្ហូបជាដើម។ អាហារដ្ឋាននីមួយៗមានសមាសភាពបុគ្គលិកផ្សេងៗគ្នា ដោយហាងខ្លះបើកដំណើរការដោយជនបរទេសសុទ្ធ ហាងខ្លះមានបុគ្គលិកមកពីប្រទេសដូចគ្នាធ្វើការរួមគ្នា និងហាងខ្លះមានបុគ្គលិកមកពីប្រទេសផ្សេងៗធ្វើការជាមួយគ្នាជាដើម។ ក្រោយរយៈពេល ៣ឆ្នាំចាប់ពីដំណើរការប្រព័ន្ធជ្រើសរើសជនបរទេសជាពលករជំនាញ ឃើញថាក៏មានបុគ្គលិកមួយចំនួនបានប្តូរទៅធ្វើការងារនៅក្រុមហ៊ុនផ្សេងផងដែរ បន្ទាប់ពីបានធ្វើការបានមួយរយៈ។ យើងខ្ញុំមានបំណងផ្តល់ជំនួយដល់ពលករជំនាញគ្រប់រូបដែលចង់ស្វែងរកការងារថ្មី ដូច្នេះសម្រាប់ពលករដែលបានឈប់ពីការងារចាស់ យើងហៅគាត់ថាបាន “បញ្ចប់ពីការសិក្សា” នៅកន្លែងការងារមុន ព្រោះយើងខ្ញុំចង់ឃើញពួកគាត់រៀនសូត្រពីការងារនៅប្រទេសជប៉ុន មុននឹងត្រឡប់ទៅប្រទេសកំណើតរបស់ពួកគាត់។

ប្រព័ន្ធបន្តតាមជួយ

បន្ទាប់ពីចូលក្រុមហ៊ុនបានមួយរយៈ អ្នកនឹងមានឱកាសសិក្សាភាសាជប៉ុន និងរៀនការងារ ខណៈពេលបម្រើការនៅហាងមួយស្ថិតនៅជាយក្រុង។ បុគ្គលិកជនបរទេសទើបចូលថ្មី ត្រូវបានណែនាំដោយសិស្សច្បងមកពីប្រទេសដូចគ្នា ពោលគឺមានប្រព័ន្ធផ្តល់ជំនួយទាំងលើការងារ និងការរស់នៅ។ ប្រព័ន្ធណែនាំនេះ មិនត្រឹមតែបង្កើតបរិយាកាសការងារល្អនោះទេ វាក៏ជួយពួកយើងឱ្យយល់ពីសមត្ថភាព ចំណុចខ្លាំង និងចរិកពិសេសរបស់ពលករជំនាញជាជនបរទេស ក្នុងការដាក់មនុស្សឱ្យត្រូវនឹងកន្លែងការងារផងដែរ។ លើសពីនេះទៀត ចំពោះហាងស្ថិតនៅជាយក្រុង គឺនៅមានអតិថិជនរស់នៅក្នុងស្រុកដែលមានអត្តចរិករាក់ទាក់ ហើយជាទូទៅបុគ្គលិកជាជនបរទេសតែងតែទទួលបានការរាប់អានពីអតិថិជន តាមរយៈការឱ្យជាផ្លែឈើតាមរដូវ និងរបស់របរផ្សេងៗទៀតជាដើម។ លក្ខណៈពិសេសរបស់ក្រុមហ៊ុនយើងខ្ញុំ គឺការដែលត្រូវបានទទួលយកដោយសហគមន៍នៅមូលដ្ឋាន តាមរយៈ “ការរួមការងារជាមួយជនបរទេស”។

ដើម្បីធ្វើការជាមួយជនបរទេស ការស្វែងយល់ពីប្រវត្តិ ការត្រៀមខ្លួន និងចិត្ត គឺជារឿងសំខាន់។ ប្រសិនបើនិយោជកដឹងអំពីរឿងនេះ ពួកគាត់នឹងអាចធ្វើការជាមួយគ្នាបាន បើទោះបីជាមានការប្រាស្រ័យទាក់ទងគ្នាមិនប្រព្រឹត្តទៅបានល្អពេលខ្លះក៏ដោយ។ ពលករជំនាញ ជាអ្នកនាំមកនូវគុណតម្លៃ និងវប្បធម៌ថ្មីដល់ក្រុមហ៊ុនដែលទទួលយកពួកគាត់ ដូច្នេះខ្ញុំជឿថាការបង្ករបរិយាកាសឱ្យពួកគាត់ធ្វើការអស់ពីសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគាត់ នឹងនាំឱ្យក្រុមហ៊ុនរីកចម្រើន។

មតិអ្នកមានទិដ្ឋការសមត្ថភាពជំនាញជាក់លាក់

ខ្ញុំកំពុងដុសខាត់ជំនាញរបស់ខ្លួនដើម្បីយកទៅបើកភោជនីយដ្ឋាន

លោក ហង់ វ៉ាន់ឌុក (HOANG VAN DUC)

ដើមឡើយខ្ញុំពូកែធ្វើម្ហូប ហើយក៏ចូលចិត្តមីរ៉ាមេន និងស៊ូស៊ីដែរ ដូច្នេះហើយទើបខ្ញុំជ្រើសរើសធ្វើការនៅក្នុងវិស័យអាហារដ្ឋាននៅប្រទេសជប៉ុន។ បច្ចុប្បន្ន ខ្ញុំកំពុងធ្វើការនៅកន្លែងចម្អិនម្ហូប។ រឿងសំខាន់នៅក្នុងការងាររបស់ខ្ញុំ គឺការមិនធ្វើឱ្យមានកំហុសម្តងហើយម្តងទៀត។ ខ្ញុំបានរៀនពីអ្វីដែលខ្ញុំមិនយល់ដោយការសាកសួរអ្នកច្បង ដែលធ្វើឱ្យជំនាញធ្វើម្ហូបរបស់ខ្ញុំប្រសើរឡើងគួរឱ្យកត់សម្គាល់។ ជាពិសេស ខ្ញុំពូកែធ្វើម្ហូបបាយស្រូបពងទា (Tenshindon) ហើយខ្ញុំសប្បាយចិត្តពេលអតិថិជនសរសើរថា “ឆ្ងាញ់!”។ ខ្ញុំពិតជាចង់រៀនជំនាញ និងចំណេះដឹងបន្ថែមទៀត ដើម្បីបើកភោជនីយដ្ឋាននៅប្រទេសកំណើតរបស់ខ្ញុំ នាថ្ងៃអនាគត។

ការណែនាំពីឧទាហរណ៍ករណីល្អប្រសើរ

យើងនឹងណែនាំបង្ហាញក្រុមហ៊ុនដែលទទួលយកជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ និងសំឡេងរបស់ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដែលបំពេញការងារល្អនៅទីនោះ។

វិស័យផលិតកម្មចំណីអាហារនិងភេសជ្ជៈ

次へ
前へ

វិស័យភោជនីយដ្ឋាន

next
prev

ទំនាក់ទំនងសាកសួរព័ត៌មានម៉ោងធ្វើការ ថ្ងៃធ្វើការម៉ោង10:00〜17:30
(លើកលែងថ្ងៃសៅរ៍អាទិត្យ ថ្ងៃបុណ្យជាតិ ថ្ងៃចុងនិងដើមឆ្នាំ)

  • ការិយាល័យប្រឹក្សាយោបល់សម្រាប់ធនធានមនុស្សជាជនបរទេស* ចំពោះការសាកសួរព័ត៌មាន សូមប្រើប្រាស់អ៊ីមែល។