ការណែនាំបង្ហាញករណីទទួលយកការណែនាំបង្ហាញករណីទទួលយក

យើងនឹងណែនាំបង្ហាញក្រុមហ៊ុនដែលទទួលយកជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ និងសំឡេងរបស់ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដែលបំពេញការងារល្អនៅទីនោះ។

CASE11វិស័យភោជនីយដ្ឋានLEOC JAPAN Co., Ltd.

វាជាការសំខាន់ដែលត្រូវលុបបំបាត់ផ្នត់គំនិតដែលថា “ដោយសារជាជនបរទេស”

ព័ត៌មានក្រុមហ៊ុន
  • ខ្លឹមសារអាជីវកម្ម:ការផ្តល់សេវាម្ហូបអាហារនៅក្នុងមន្ទីរពេទ្យ កន្លែងសុខុមាលភាពសង្គម ក្រុមហ៊ុន សាលារៀនជាដើម។
  • ចំនួនបុគ្គលិក:21,899 នាក់ (នៅថ្ងៃទី 1 ខែ 4 ឆ្នាំ 2021)
  • ចំនួនបានទទួលយកអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់:123 នាក់ (វៀតណាម 114 នាក់ ចិន 4 នាក់ តៃវ៉ាន់ 2 នាក់ សិង្ហបុរី 1 នាក់ មីយ៉ាន់ម៉ា 1 នាក់ កូរ៉េ 1 នាក់)

គោលបំណងនៃការទទួលយកបុគ្គលិកជនជាតិបរទេស

ប្រឆាំងនឹងស្ថានភាពនៃការខ្វះខាតកម្លាំងនៅក្នុងឧស្សាហកម្មភោជនីយដ្ឋានទាំងមូល យើងកំពុងជម្រុញការជ្រើសរើសធនធានមនុស្សផ្សេងៗដូចជា អ្នកទើបបញ្ជប់ការសិក្សា បុគ្គលិកមានបទពិសោធន៍ បុគ្គលិកធ្វើការក្រៅម៉ោង ក្នុងគោលបំណងសម្រេចបាននូវ “បរិស្ថានមួយដែលបុគ្គលិកអាចមានអារម្មណ៍សុវត្ថិភាព និងមានតម្លៃក្នុងការធ្វើការ។” ការជ្រើសរើសបុគ្គលិកជនជាតិបរទេសក៏ជាមួយក្នុងចំណោមនោះ។ បុគ្គលិកជនជាតិបរទេស ក្រៅពីបុគ្គលិកមានទិដ្ឋាការជំនាញជាក់លាក់ យើង ក៏ជ្រើសរើសបុគ្គលិកជាច្រើនដូចជា អ្នកដែលមានកាតស្នាក់នៅជា បច្ចេកទេស ចំណេះដឹងផ្នែកវប្បធម៌មនុស្សជាតិ កិច្ចការអន្តរជាតិ ព្រមទាំងការងារក្រៅម៉ោងសម្រាប់និស្សិតអន្តរជាតិផងដែរ។ សម្រាប់អគារសម្រាប់ចាត់តាំងបុគ្គលិកបរទេស យើងបានប្រាប់យ៉ាងជាក់លាក់អំពីគំនិតរបស់យើង យើងបានរៀបចំបរិស្ថានមួយសម្រាប់គ្នាទៅវិញទៅមក បច្ចុប្បន្ន បុគ្គលិកជនជាតិបរទេសមានសកម្មភាពយ៉ាងសកម្មនៅក្នុងអគារ និងគ្រឹះស្ថានអាជីវកម្មជាង 200 កន្លែងទូទាំងប្រទេស។

ស្ថានភាពការងារ និងការរស់នៅរបស់ធនធានមនុស្សជនបរទេស

ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ទទួលបន្ទុកការងារដូចជាធ្វើម្ហូប និងរៀបចំនៅក្នុងផ្ទះបាយ ផ្តល់អាហារ បង្រៀនការងារដល់អ្នកធ្វើការក្រៅម៉ោងទៅតាមជំនាញរបស់ខ្លួនដូចបុគ្គលិកជនជាតិជប៉ុនដែរ។ មានមនុស្សជាច្រើនដែលចង់ធ្វើការនៅប្រទេសជប៉ុន និងមានបំណងចង់បង្កើនជំនាញរបស់ខ្លួន ហើយពួកគេហាក់ដូចជាទទួលស្គាល់ថា ការងារដែលធ្វើម្ហូបសម្រាប់មនុស្សចាស់

អ្នកកំពុងទទួលការព្យាបាលគឺជាការងារដែលចូលរួមចំណែកក្នុងសង្គមយ៉ាងខ្លាំង។ វិធីសាស្រ្តចម្អិនអាហារ និងគ្រឿងទេសដែលមានលក្ខណៈពិសេសសម្រាប់ម្ហូបជប៉ុន ពួកគាត់ខិតខំរៀនក្នុងកម្រិតខ្ពស់ ខិតខំទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួន វាជិតជាជួយពួកយើងខ្លាំងណាស់។

នៅពេលអនាគត យើងមានគម្រោងបង្កើនបុគ្គលិកជនជាតិបរទេសដែលមានទិដ្ឋាការជំនាញជាក់លាក់ដែលមិនត្រឹមតែអាចធ្វើម្ហូបបាននោះទេ ថែមទាំងអាចគ្រប់ហាងបានផងដែរ។ យើងក៏កំពុងពិចារណាផងដែរអំពីការបង្កើតប្រព័ន្ធដែលនឹងអនុញ្ញាតឱ្យមានការអភិវឌ្ឍអាជីពជាច្រើនដូចជា អ្នកគ្រប់គ្រងហាង ការគ្រប់គ្រងហាងជាច្រើន និងគ្រូបង្រៀនធ្វើម្ហូប ដូច្នេះពួកគេមានអារម្មណ៍សុវត្ថិភាព និងដើរតួយ៉ាងសកម្មក្នុងរយៈពេលយូរ។

ប្រព័ន្ធបន្តតាមជួយ

ក្នុងវគ្គបណ្តុះបណ្តាលយើងបានណែនាំពីការរៀនតាមអេឡិចត្រូនិកដើម្បីពង្រឹងជំនាញរបស់យើងតាមរយៈវីដេអូធ្វើម្ហូប។ យើងបានផ្តល់ជូន កម្មវិធីសិក្សាភាសាជប៉ុន២ដងក្នុងមួយសប្តាហ៍ សម្រាប់បុគ្គលិកដែលមានគោលបំណងប្រឡងជាប់ភាសាជប៉ុនកម្រិត N2、N1 ផងដែរ។ ទាក់ទងនឹងជីវិតប្រចាំថ្ងៃ យើងបានរៀបចំប្រព័ន្ធមួយដើម្បីផ្តល់ការគាំទ្រយ៉ាងទូលំទូលាយសម្រាប់ការជ្រើសរើសបុគ្គលិក ការរៀបចំលំនៅដ្ឋាន ការចូលរួមនៅកន្លែងធ្វើការ។ល។ ដើម្បីផ្តល់ការគាំទ្រដែលសាកសម និងបុគ្គលម្នាក់ៗ ដោយផ្តោតលើបុគ្គលិកបរទេសដែលមានកាតស្នាក់នៅហើយជា ផ្នែកបច្ចេកទេស ចំណេះដឹងផ្នែកវប្បធម៌មនុស្សជាតិ និងក្នុងកិច្ចការអន្តរជាតិ បុគ្គលិកដែលអាចនិយាយភាសាដូចគ្នា ធ្វើតាមជីវិតប្រចាំថ្ងៃ និងការបណ្តុះបណ្តាលរបស់ពួកគេ។

ហើយ សម្រាប់បុគ្គលិកផ្ទះបាយដែលទទួលយកធនធានមនុស្សពីបរទេស យើងបានណែនាំអោយប្រើប្រាស់ “ភាសាជប៉ុនស្រួលៗ”ដែលជនជាតិបរទេសងាយស្រួលយល់។ ជាលទ្ធផល គំនិតក្នុងការប្រាស្រ័យទាក់ទងដោយសម្របទៅតាមកម្រិតនៃការយល់ និងស្ថានភាពរបស់ដៃគូបានកើតមាន មិនមែនសម្រាប់តែជនបរទេសនោះទេ ហើយមានគុណប្រយោជន៍ផងដែរ ដោយងាយស្រួលក្នុងការណែនាំជាងមុនដល់ការអប់រំសម្រាប់បុគ្គលិកថ្មី និងនិយោជិតដែលត្រូវបានផ្ទេរការងារ។

ពីដំបូងក្រុមហ៊ុនយើងក៏ដោយ ដោយសារភាសានិងវប្បធម៌ខុសគ្នា ចំពោះជនបរទេស ក៏មានអ្នកបានត្រៀមខ្លួនសម្រាប់ជនបរទេស និងអ្នកដែលព្រួយបារម្ភអំពីរឿងដែលមិនចាំបាច់។ ប៉ុន្តែ ដោយសារការអប់រំទៅកាន់ភាគីទទួលយក កែតម្រូវ បរិស្ថាន លក្ខខណ្ឌការងាររបស់បុគ្គលិកជនជាតិបរទេស លើសពីនេះទៅទៀត ការចួលរួមយ៉ាងសកម្មរបស់បុគ្គលិកជនជាតិបរទេស ខ្លួនឯងផ្ទាល់នៅកន្លែងធ្វើការ វាធ្វើអោយការយល់ឃើញរបស់ក្រុមហ៊ុនយើងបានផ្លាស់ប្តូរហើយវដ្តដ៏ល្អមួយបានកើតឡើង។ ខ្ញុំសង្ឃឹមថាក្រុមហ៊ុនដែលទទួលយកបុគ្គលិកជនជាតិបរទេស នឹងបង្កើតបរិស្ថានមួយដែលឆ្លើយតបទៅ និងតម្រូវការរបស់បុគ្គលិកជនជាតិបរទេស។

មតិអ្នកមានទិដ្ឋការសមត្ថភាពជំនាញជាក់លាក់

ធ្វើការដោយសប្បាយរីករាយ ដោយការចងចាំម្ហូបជប៉ុនបន្តិចម្តងៗ

TRAN THI CAM VAN

ខ្ញុំបានធ្វើការក្រៅម៉ោងនៅ LEOC តាំងពីខ្ញុំជាសិស្សនៅសាលាភាសាជប៉ុន ហើយនៅឆ្នាំ 2021 ខ្ញុំត្រូវបានគេជួលជាបុគ្គលិកបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់។ ដោយសារតែខ្ញុំមិនដែលធ្វើម្ហូបជប៉ុនពីមុនទេ ដូច្នេះដំបូងខ្ញុំយល់ច្រឡំ ប៉ុន្តែខ្ញុំបានកត់ត្រាទុកអាហារដែលខ្ញុំចម្អិនក្នុងថ្ងៃនោះជារៀងរាល់ថ្ងៃ ហើយបានសិក្សា។ សព្វថ្ងៃអ្នកទទួលខុសត្រូវផ្ទះបាយនិយាយថា“រសជាតិដូចគ្នានឹងយើងធ្វើ”ហើយពេលខ្លះខ្ញុំបង្រៀនការងារទៅសិស្សប្អូនជនជាតិជប៉ុនផងដែរ។ ខ្ញុំចង់ចាំម្ហូបជប៉ុនបន្ថែមទៀត និងបង្រៀនម្ហូបជប៉ុនដល់ប្រជាជននៅប្រទេសកំណើតរបស់ខ្ញុំ ទោះបីជាខ្ញុំត្រឡប់ទៅវៀតណាមវិញក៏ដោយ។

ការណែនាំពីឧទាហរណ៍ករណីល្អប្រសើរ

យើងនឹងណែនាំបង្ហាញក្រុមហ៊ុនដែលទទួលយកជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ និងសំឡេងរបស់ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដែលបំពេញការងារល្អនៅទីនោះ។

វិស័យភោជនីយដ្ឋាន

次へ
前へ

វិស័យផលិតកម្មចំណីអាហារនិងភេសជ្ជៈ

次へ
前へ

ទំនាក់ទំនងសាកសួរព័ត៌មានម៉ោងធ្វើការ ថ្ងៃធ្វើការម៉ោង10:00〜17:30
(លើកលែងថ្ងៃសៅរ៍អាទិត្យ ថ្ងៃបុណ្យជាតិ ថ្ងៃចុងនិងដើមឆ្នាំ)

  • ការិយាល័យប្រឹក្សាយោបល់សម្រាប់ធនធានមនុស្សជាជនបរទេស* ចំពោះការសាកសួរព័ត៌មាន សូមប្រើប្រាស់អ៊ីមែល។