ការណែនាំបង្ហាញករណីទទួលយកការណែនាំបង្ហាញករណីទទួលយក

យើងនឹងណែនាំបង្ហាញក្រុមហ៊ុនដែលទទួលយកជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ និងសំឡេងរបស់ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដែលបំពេញការងារល្អនៅទីនោះ។

CASE10វិស័យផលិតកម្មចំណីអាហារនិងភេសជ្ជៈHirose Suisan Co., Ltd.

ធ្វើការរួមគ្នាដើម្បីបំបាត់ការថប់បារម្ភ ឥឡូវនេះគ្រប់គ្នាមានការទុកចិត្ត

ទទួលបានបច្ចេកវិទ្យា និងចំណេះដឹងដែលប្រើទូទាំងពិភពលោកជាមួយនឹងមហិច្ឆតា
  • ខ្លឹមសារអាជីវកម្ម : ផលិត និងលក់ផលិតផលនេសាទកែច្នៃ នាំចេញ ការងារក្លាសេ និងបង្កក
  • ចំនួនបុគ្គលិក: 59 នាក់
  • ចំនួនបានទទួលយកអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ :14 នាក់ (ចិន)

គោលបំណងនៃការទទួលយកបុគ្គលិកជនជាតិបរទេស

តំបន់ជុំវិញទីក្រុងមុនបេសឺដែលក្រុមហ៊ុនរបស់យើងស្ថិតនៅគឺជាតំបន់មួយដែលឧស្សាហកម្មនេសាទ ដំណើរការ ប៉ុន្តែពិបាកក្នុងការធានាបុគ្គលិកដោយសារការថយចុះនៃចំនួនប្រជាជនដោយសារកង្វះខាតកម្លាំងពលកម្ម យើងនៅស្ថិតនៅក្នុងស្ថានភាពដែលត្រូវពឹងផ្អែកលើបុគ្គលិកជនជាតិបរទេស។

ក្រុមហ៊ុនយើងបានទទួលយកសិក្ខាកាមហ្វឹកហ្វឺនសម្ថភាពជំនាញជាយូរណាស់មកហើយ ហើយជនជាតិបរទេសដែលមានទិដ្ឋាការជំនាញជាក់លាក់កំពុងត្រូវបានជួលជាកម្លាំងបន្ទាន់។

ការពិតមុននឹងទទួលយកបុគ្គលិកជនជាតិបរទេស ជនជាតិបរទេសដែលមានទិដ្ឋាការជំនាញជាក់លាក់ដែលកំពុងធ្វើការនាពេលនេះភាគច្រើន គឺជាអ្នកដែលធ្លាប់ធ្វើជាសិក្ខាកាមហ្វឹកហ្វឺនសម្ថភាពជំនាញនៅក្រុមហ៊ុមរបស់យើង ឬអ្នកដែលមានបទពិសោធន៍ជាសិក្ខាកាមហ្វឹកហ្វឺនសម្ថភាពជំនាញនៅក្រុមហ៊ុនកែច្នៃជលផលផ្សេងទៀតនៅក្នុងតំបន់ អូហុសឹគឹ។

ស្ថានភាពការងារនិងការរស់នៅរបស់ធនធានមនុស្សជនបរទេស

បុគ្គលិកជនជាតិបរទេសជាចម្បងគឺទទួលខុសត្រូវលើការរងារផលិត សឹរីមិកក ហូតាតេ ប្រលៈសាច់ត្រី។

ជនជាតិបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់បានចូលរួមក្នុងការងារប្រតិបត្តិការនៃម៉ាស៊ីនវេចខ្ចប់ដោយស្វ័យប្រវត្តិ និងម៉ាស៊ីនពិនិត្យកាំរស្មីអ៊ិច ព្រមទាំងការងារបច្ចេកទេសក្នុងការផលិតសឹរីមិ។

វាជាកម្លាំងដ៏មានតម្លៃដែលពួកគេធ្វើការងារបានយ៉ាងហ្មត់ចត់ និងស្វាហាប់។

សឹរីមិត្រូវបានផលិតឡើងក្នុងប្រទេសកំណើតរបស់ពួកគេ គឺប្រទេសចិនហើយត្រូវបានផលិតនៅតាមប្រទេសផ្សេងៗនៅក្នុងពិភពលោកដូចជាថៃ និងអាមេរិកជាដើម។

ខ្ញុំតែងតែប្រាប់ថា ជំនាញដែលខ្ញុំទទួលបាននៅទីនេះអាចប្រើប្រាស់បានទូទាំងពិភពលោក ហើយក៏ចង់ប្រគល់ការងារជំនាញអោយគ្រប់គ្រង ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងតែទទួលបានចំណេះ និងជំនាញត្រឹមត្រូវ ដោយមិនគិតពីរឿងដែលមិនយល់។

ហើយអាចរៀនអំពី HACCP ជាមួយឯកសារជាភាសាចិន និងទទួលបានចំណេះដឹងដើម្បីបង្កើតផលិតផលអោយកាន់តែប្រសើរឡើង។

ទីក្រុង មុនបេសឹ ការិយាល័យលើកកម្ពស់អន្តរជាតិប្រចាំទីក្រុង សម្រាប់បុគ្គលិកជនបរទេស បានបង្កើតកន្លែងផ្តល់ព័ត៌មានច្រកចេញចូលតែមួយជាដើម និងជួយទំនុកបម្រុងការរស់នៅរបស់បុគ្គលិកជនជាតិបរទេស។

កាលពីមុនមានកម្មវិធីជាច្រើន មានឱកាសអាចជួបជាមួយប្រជាជនក្នុងតំបន់បានច្រើន ប៉ុន្តែបច្ចុប្បន្នការរីករាលដាលរាតត្បាតកូរ៉ូណា កម្មវិធីភាគច្រើនគឺបញ្ឈប់។

ស្ថានភាពបច្ចុប្បន្នគឺមានការពិបាកក្នុងការប្រាស្រ័យទាក់ទងដោយសារតែការហាមមិនអោយមានកម្មវិធីជប់លៀងចូលឆ្នាំថ្មី ការជួបជុំក្រុមសង្គមក្នុងក្រុមហ៊ុន។

ប្រព័ន្ធបន្តតាមជួយ

ចាប់ផ្តើមពីប្រធានរោងចក្រ មុនបេសឹ ដែលមានបទពិសោធន៍យ៉ាងច្រើនក្នុងការទទួលយកសិក្ខាកាមហ្វឹកហ្វឺនសម្ថភាពជំនាញ សមាជិកគ្រួសារ របស់ប្រធានរោងចក្រមុនបេសឹដែលជាសមាជិកនៃការលើកកម្ពស់អន្តរជាតិប្រចាំទីក្រុង ការិយាល័យប្រចាំប្រទេសជប៉ុននៃអង្គការបញ្ជូន បុគ្គលិកដែលធ្លាប់ជាសិក្ខាកាមហ្វឹកហ្វឺនសម្ថភាពជំនាញដែលបានរៀបការជាមួយជនជាតិជប៉ុន យើងយកចិត្តទុកដាក់ទៅលើការងាររបស់បុគ្គលិកជនជាតិបរទេស និងការរស់នៅប្រចាំថ្ងៃ កែតម្រូវលក្ខខណ្ឌការងារ ការពារបញ្ហា និងថែរក្សាសុខភាពផ្លូវចិត្ត និងសុខភាពរាងកាយ។

សព្វថ្ងៃបុគ្គលិកជនជាតិបរទេសរស់នៅដោយបែងចែកជា ៥កន្លែងស្នាក់នៅ។

កាលពីមុន ច្បាប់គឺខុសៗគ្នាតាមបន្ទប់ស្នាក់នៅនីមួយៗ ដែលជាដើមហេតុនៃការមិនពេញចិត្ត ប៉ុន្តែឥឡូវនេះ យើងបានដាក់ច្បាប់ដូចគ្នាដើម្បីឆ្លើយតបទៅនឹងសំឡេងរបស់បុគ្គលិកជនជាតិបរទេស។

ដើម្បីធ្វើអោយមនុស្សធ្វើការនៅទីនេះរយៈពេលយូរ យើងគ្រោងប្រមូលកន្លែងស្នាក់នៅជាមួយកន្លែង ហើយក៏គិតដល់ភាពផ្ទាល់ខ្លួនដោយធ្វើជាបន្ទប់សម្រាប់មួយនាក់។

ហើយក៏សង្ឃឹមផងដែរថា តំបន់ទាំងមូលនឹងមានការរៀបចំបរិយាកាសរស់នៅដែលអោយបុគ្គលិកជនជាតិបរទេសអាចធ្វើការបានរយៈពេលយូរ ហើយចង់អោយក្លាយជា «ទីក្រុងមុនបេសឹដែលបានជ្រើសរើសដោយបុគ្គលិកជនជាតិបរទេស»។

បទសម្ភាសន៍ជាមួយអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់

ខ្ញុំបានជ្រើសរើសក្រុមហ៊ុនដែលសក្ដិសមនឹងខ្ញុំទាក់ទងនឹងអាជីវកម្ម និងការយកចិត្តទុកដាក់។

តៀន គ័ងអ៊ី

នៅពេលក្លាយជាអ្នកមានទិដ្ឋាការសម្ថភាពជំនាញជាក់លាក់ ខ្ញុំបានគិតពីខ្លឹមសារការងារ និងបរិស្ថានកន្លែងរស់នៅ ហើយបានឮថាបុគ្គលិកលក្ខណៈរបស់ប្រធានក្រុមហ៊ុនក៏ល្អ ហើយខ្ញុំក៏បានជ្រើសរើសយកក្រុមហ៊ុននេសាទហ៊ីរ៉ូសេ។

ដោយសារខ្ញុំគិតថានឹងធ្វើការអោយបានយូរតាមតែអាចធ្វើទៅបាន ដូច្នេះវាពិតជាសប្បាយរីករាយ ប្រសិនបើអាចត្រឡប់ទៅបរិយាកាសពេលដែលគ្រួសារខ្ញុំអាចចំណាយពេលជាមួយគ្នាពេលពួកគាត់មកលេងប្រទេសជប៉ុនរយៈពេលខ្លី។

ពាក្យដែលចាំបាច់សម្រាប់ការងារគឺរាល់ថ្ងៃរំលឹកដើម្បីចងចាំ។

លីវ យ៉ុង

ក្នុងការងាររឿងដែលសំខាន់ជាងគេ គឺប្រាកដណាស់ថាជាពាក្យសម្តី។
ដោយសារខ្ញុំទើបតែចូលក្រុមហ៊ុននេសាទ ហ៊ីរ៉ូសេ មួយរយៈពេលខ្លី ខ្ញុំពិបាកបន្តិចជាមួយពាក្យបច្ចេកទេសទាក់ទងនឹងការងារ ប៉ុន្តែខ្ញុំសរសេរពាក្យដែលខ្ញុំមិនយល់នៅក្នុងសៀវភៅកត់ត្រា ហើយរំលឹកឡើងវិញយ៉ាងហ្មត់ចត់មុនពេលចូលគេង។

ការណែនាំពីឧទាហរណ៍ករណីល្អប្រសើរ

យើងនឹងណែនាំបង្ហាញក្រុមហ៊ុនដែលទទួលយកជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ និងសំឡេងរបស់ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដែលបំពេញការងារល្អនៅទីនោះ។

វិស័យផលិតកម្មចំណីអាហារនិងភេសជ្ជៈ

次へ
前へ

វិស័យភោជនីយដ្ឋាន

次へ
前へ

ទំនាក់ទំនងសាកសួរព័ត៌មានម៉ោងធ្វើការ ថ្ងៃធ្វើការម៉ោង10:00〜17:30
(លើកលែងថ្ងៃសៅរ៍អាទិត្យ ថ្ងៃបុណ្យជាតិ ថ្ងៃចុងនិងដើមឆ្នាំ)

  • ការិយាល័យប្រឹក្សាយោបល់សម្រាប់ធនធានមនុស្សជាជនបរទេស* ចំពោះការសាកសួរព័ត៌មាន សូមប្រើប្រាស់អ៊ីមែល។