ការណែនាំបង្ហាញករណីទទួលយកការណែនាំបង្ហាញករណីទទួលយក

យើងនឹងណែនាំបង្ហាញក្រុមហ៊ុនដែលទទួលយកជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ និងសំឡេងរបស់ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដែលបំពេញការងារល្អនៅទីនោះ។

CASE09វិស័យផលិតកម្មចំណីអាហារនិងភេសជ្ជៈNippn Corporation

ជ្រើសរើសបុគ្គលិកដែលអាចធ្វើការជាមួយគ្នាបានយូរតម្រូវទៅតាមប្រតិបត្តិការរោងចក្រថ្មី

ព័ត៌មានក្រុមហ៊ុន
  • ខ្លឹមសារអាជីវកម្ម : ការផលិតអាហារកក
  • ចំនួនបុគ្គលិក: 415 នាក់ (ចុងខែវិច្ឆិកា ឆ្នាំ2021)
  • ចំនួនបានទទួលយកអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ :101 នាក់ (វៀតណាម)

គោលបំណងនៃការទទួលយកបុគ្គលិកជនជាតិបរទេស

ក្រុមហ៊ុនរបស់យើង បានទទួលសិក្ខាកាមហ្វឹកហ្វឺនសម្ថភាពជំនាញប្រហែលបួនឆ្នាំមកហើយ។

នៅឆ្នាំ 2020 នៅពេលដែលយើងពង្រីករោងចក្រផលិតអាហារកកទីពីររបស់យើង យើងបានជ្រើសរើសជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ ចំនួនជាង 100 នាក់ ដែលអាចធ្វើការជាមួយគ្នាបានយូរ។

មានជនជាតិជប៉ុន សញ្ជាតិបរទេសជាច្រើនរស់នៅក្នុងទីក្រុង អ៊ីអេសាគិ និងនៅតំបន់ជុំវិញនោះ ហើយរោងចក្រ អ៊ិអេសាគិ មានប្រវត្តិការជ្រើសរើសមនុស្សជាច្រើនដែលមានឫសគល់នៅបរទេសចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ 1999 ។

ដូច្នេះហើយ ខ្ញុំគិតថា រោងចក្របានបង្កើតគ្រឹះរួចហើយដើម្បីធ្វើការជាមួយបុគ្គលិកជនជាតិបរទេស ហើយបរិយាកាសងាយស្រួលក្នុងការទទួលយក។

ឧស្សាហកម្មម្ហូបអាហារ ជាពិសេសវិស័យអាហារកក នៅតែបន្តស្ថានភាពខ្វះខាតបុគ្គលិក។

ប្រសិនបើ ត្រូវការចំនួនមនុស្សជាច្រើននៅពេលអនាគត កម្លាំងនៃបុគ្គលិកជនជាតិបរទេសនឹងមិនអាចខ្វះបាន។

ខ្ញុំសង្ឃឹមថាជនជាតិបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ នឹងបន្តជួយក្នុងរយៈពេលយូរ។

ស្ថានភាពការងារនិងការរស់នៅរបស់ធនធានមនុស្សជនបរទេស

ជនជាតិបរទេសដែលមានទិដ្ឋាការសម្ថភាពជំនាញជាក់លាក់គឺទទួលបន្ទុកលើការងារជាច្រើនដែលទាក់ទងនឹងការផលិតដូចជា ការថ្លឹងគ្រឿងទេស ការចម្អិនអាហារ និងរៀបចំដាក់ប្រអប់។

អាកប្បកិរិយាការងារយ៉ាងណាក៏ដោយគឺខិតខំប្រឹងប្រែង។

នៅពេលអនាគតខ្ញុំកំពុងគិតអំពីការអោយគ្រប់គ្រងប្រតិបត្តិការនៃម៉ាស៊ីនជាដើម។

ជនជាតិបរទេសដែលមានទិដ្ឋាការសម្ថភាពជំនាញជាក់លាក់ភាគច្រើនគឺមានបទពិសោធន៍ជាសិក្ខាកាមហ្វឹកហ្វឺនជំនាញ ហើយស៊ាំជាមួយក្រុមហ៊ុនជប៉ុន ដូច្នេះហើយខ្ញុំមានអារម្មណ៍ថាពួកគេឆាប់យល់ពីការណែនាំការងារ។

មានបំណងប្រាថ្នាយ៉ាងមុតមាំក្នុងការឈានជើងទៅកាន់គោលដៅ «បន្ទាប់ខ្ញុំចង់អាចធ្វើរឿងបែបនេះបាន» ហើយមានមនុស្សជាច្រើនដែរគិតយ៉ាងច្បាស់លាស់អំពីអនាគត។

នៅពេលដែលខ្ញុំឃើញរូបរាង ចំពោះការព្យាយាមដើម្បីក្លាយជាកម្លាំងរបស់ក្រុមហ៊ុនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងទឹកមុខដែលនិយាយអំពីគោលដៅ តាមដែលអាចធ្វើទៅបានគឺខ្ញុំចង់ជួយគាំទ្រ។

ជនជាតិបរទេសដែលមានទិដ្ឋាការសម្ថភាពជំនាញជាក់លាក់ភាគច្រើនគឺជនជាតិវៀតណាមក៍ដោយ ប្រសិនបើមានមិត្តភក្តិជាច្រើនមកពីប្រទេសដូចខ្លួន ការដែលមានអារម្មណ៍កក់ក្តៅវាប្រហែលជាគុណសម្បត្តិ។

យើងបានមើលឃើញនូវសកម្មភាពជួយគ្នាទៅវិញទៅមកដូចជា ពេលដែលនិយាយដោយប្រើប្រាស់ភាសាជប៉ុនពិបាក អ្នកដែលពូកែភាសាជប៉ុនគឺជួយអ្នកដែលមិនសូវពូកែជាដើម។

ប្រព័ន្ធបន្តតាមជួយ

នៅពេលចូលធ្វើការ យើងនឹងធ្វើការអប់រំអំពីអនាម័យ និងការអប់រំពីសុវត្ថិភាពដោយចំនួនមនុស្សតិច។

យើងស្នើសុំអ្នកបកប្រែពីស្ថាប័នគាំទ្រការចុះឈ្មោះ ដូច្នេះពួកគាត់អាចយល់ច្បាស់អំពីច្បាប់របស់ក្រុមហ៊ុន និងខ្លឹមសារអាជីវកម្ម។

សូម្បីតែបន្ទាប់ពីចាប់ផ្តើមការងារ យើងបានបង្កើតប្រព័ន្ធមួយដែលអ្នកអាចពិគ្រោះពិភាក្សាជាមួយយើងបានគ្រប់ពេល ដូចជាបញ្ហាប្រចាំថ្ងៃក៏ដោយ ដោយប្រើប្រាស់មុខងារសាររបស់ SNS។

ម្យ៉ាងវិញទៀត វាមានការលំបាកបន្តិចក្នុងការធានាកន្លែងរស់នៅ។

យើងជួលអាផាតមិន ហើយកំពុងប្រើវាជាអន្តេវាសិកដ្ឋាន ប៉ុន្តែដោយសារចំនួនមនុស្សច្រើន យើងមិនអាចធានាបានថានៅជិតរោងចក្របានទេ ដូច្នេះហើយយើងជួយដោយប្រើប្រាស់ឡានក្រុងធុនតូចសម្រាប់ធ្វើដំណើរទៅធ្វើការ។

មុនការឆ្លងរីករាលដាលកូរ៉ូណា ដើម្បីអោយមានការយល់ពីគ្នាអោយកាន់តែស៊ីជម្រៅ យើងបានរៀបចំកម្មវិធីដូចជា ដំណើរកម្សាន្តក្រុមហ៊ុន ពិធីជប់លៀង បុណ្យណូអែល ការប្រកួតអាំងសាច់ ជាដើម ប៉ុន្តែវាពិតជាគួរអោយសោកស្តាយណាស់ដែលឥឡូវយើងមិនអាចធ្វើកម្មវិធីទាំងនោះបាន។

បទសម្ភាសន៍ជាមួយអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់

មើល ស្តាប់ ហើយសាកធ្វើ។ ភាពច្បាស់លាស់គឺសំខាន់ណាស់។

ង្វៀន ធីឡានហ្វឿង

ខ្ញុំមានបទពិសោធន៍ហ្វឹកហ្វឺនសម្ថភាពជំនាញរយៈពេល 3 ឆ្នាំ ហើយចាប់តាំងពីឆ្នាំ 2021 ខ្ញុំបានធ្វើការក្នុងនាមជាអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់។

ខ្ញុំចូលចិត្តធ្វើម្ហូបតាំងពីខ្ញុំនៅវៀតណាម ដូច្នេះខ្ញុំគិតថាការងារឥឡូវរបស់ខ្ញុំដែលធ្វើដូចជាប៉ាស្តាកកជាដើមគឺសក្ដិសមសម្រាប់ខ្ញុំ។

វិធីក្នុងការចាំការងារគឺ មើលពីសកម្មភាពរបស់សិស្សច្បង សួរ ហើយសាកល្បងធ្វើដោយខ្លួនឯង។

សួរសំណួរភ្លាមៗ ប្រសិនបើអ្នកមិនយល់ ហើយអាកប្បកិរិយាក្នុងការចាំការងារអោយច្បាស់លាស់គឺវាចាំបាច់។

ហើយក៏ខំប្រឹងប្រែងរៀនភាសាជប៉ុនដែរ ហើយបានសាកល្បងការប្រឡងកម្រិតសម្ថភាពភាសាជប៉ុនកម្រិត១។

អនាគតចង់ក្លាយជាចុងភៅនៅប្រទេសវៀតណាម ឬក៏ធ្វើការងារជាអ្នកបកប្រែវាគឺជាក្តីសុបិន។

ការណែនាំពីឧទាហរណ៍ករណីល្អប្រសើរ

យើងនឹងណែនាំបង្ហាញក្រុមហ៊ុនដែលទទួលយកជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ និងសំឡេងរបស់ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដែលបំពេញការងារល្អនៅទីនោះ។

វិស័យផលិតកម្មចំណីអាហារនិងភេសជ្ជៈ

次へ
前へ

វិស័យភោជនីយដ្ឋាន

次へ
前へ

ទំនាក់ទំនងសាកសួរព័ត៌មានម៉ោងធ្វើការ ថ្ងៃធ្វើការម៉ោង10:00〜17:30
(លើកលែងថ្ងៃសៅរ៍អាទិត្យ ថ្ងៃបុណ្យជាតិ ថ្ងៃចុងនិងដើមឆ្នាំ)

  • ការិយាល័យប្រឹក្សាយោបល់សម្រាប់ធនធានមនុស្សជាជនបរទេស* ចំពោះការសាកសួរព័ត៌មាន សូមប្រើប្រាស់អ៊ីមែល។