ការណែនាំបង្ហាញករណីទទួលយកការណែនាំបង្ហាញករណីទទួលយក

យើងនឹងណែនាំបង្ហាញក្រុមហ៊ុនដែលទទួលយកជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ និងសំឡេងរបស់ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដែលបំពេញការងារល្អនៅទីនោះ។

CASE07វិស័យភោជនីយដ្ឋានWondertable, Ltd.

ខ្ញុំចង់ឲ្យអ្នកផ្សព្វផ្សាយនូវជំនាញដែលអ្នកបានរៀនទៅកាន់បរទេសថាជា "វប្បធម៌ជប៉ុន"

ព័ត៌មានក្រុមហ៊ុន
  • ខ្លឹមសារអាជីវកម្ម:ការគ្រប់គ្រងភោជនីយដ្ឋាន ការជ្រើសរើសភោជនីយដ្ឋាន ការណែនាំរបស់ឈ្មួញ ដោយយោងទៅតាមប្រព័ន្ធខ្សែសង្វាក់ហ្វ្រេនឆាយ
  • ចំនួនបុគ្គលិក:២៧៣នាក់ (បុគ្គលិកពេញសិទ្ធិ)
  • ចំនួនបានទទួលយកអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់:១នាក់ (តៃវ៉ាន់)

គោលបំណងនៃការទទួលយកបុគ្គលិកជនជាតិបរទេស

ក្រុមហ៊ុនយើងកំពុងអភិវឌ្ឍភោជនីយដ្ឋានយីហោដៃគូក្រៅប្រទេសនៅប្រទេសជប៉ុន។ ដូច្នេះហើយ តាំងពីមុនយើងជួលបុគ្គលិកជនជាតិបរទេសជាច្រើនធ្វើការងារក្រៅម៉ោង ហើយប្រសិនបើនៅក្នុងនោះមានអ្នកដែលពូកែ យើងនឹងប្រើប្រាស់របបសមត្ថភាពជំនាញជាក់លាក់ក្នុងការចុះឈ្មោះគាត់ជាបុគ្គលិកពេញសិទ្ធិដែលក្លាយជាលំដាប់លំដោយធម្មតា។

លើកក្រោយ សាលាវិជ្ជាជីវៈធ្វើម្ហូបក៏កំពុងទទួលសិស្សអន្តរជាតិយ៉ាងសកម្មផងដែរ យើងរំពឹងថា នឹងមានការកើនឡើងនូវបុគ្គលិកជនជាតិបរទេសដែលចង់បណ្តុះបណ្តាលលើកម្ពស់អាជីពរបស់ពួកគេនៅប្រទេសជប៉ុនដោយប្រើប្រាស់បច្ចេកទេសធ្វើម្ហូប ទោះបីបន្ទាប់ពីបញ្ជប់ការសិក្សាក៏ដោយ។

ប្រព័ន្ធជំនាញជាក់លាក់ គឺជាប្រព័ន្ធមួយដែលអ្នកប្រើប្រព័ន្ធនេះ អាចបង្កើនជំនាញរបស់ពួកគេបន្ថែម និងដើរតួនាទីយ៉ាងសំខាន់តាមរយៈការងាររបស់ពួកគេ។ បន្ទាប់ពីបំពេញការងារនៅប្រទេសជប៉ុនហើយ យើងសង្ឃឹមថាអ្នកនឹងផ្សព្វផ្សាយទៅកាន់ពិភពលោកនៅជំនាញដែលបានរៀនថាជា「វប្បធម៍ជប៉ុន」។ យើងជឿជាក់ថា នេះនឹងនាំទៅរកការលើកកម្ពស់នៃឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈទាំងមូល។

ស្ថានភាពការងារ និងការរស់នៅរបស់ធនធានមនុស្សជនបរទេស

អ្នកដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ គឺផ្តោតលើការគ្រប់គ្រងការចម្អិនអាហារដែលត្រូវការចាំបាច់នូវបច្ចេកទេសនិងជំនាញនៅតាមសាខាភោជនីយដ្ឋាន
មិនមានភាពខុសគ្នានៃខ្លឹមសារការងារជាមួយបុគ្គលិកជនជាតិជប៉ុនទេ។

ក្រៅពីការងារចម្អិនអាហារ ក៏គ្រប់គ្រងផ្នែកសេវាអតិថិជនផងដែរ ជាពិសេសបុគ្គលិកជនជាតិបរទេសដែលធ្វើការនៅសាខាម្ហូបជប៉ុន ក៏មានតួនាទីប្រាប់ពីវប្បធម៍ម្ហូបអាហារជប៉ុនយ៉ាងសមរម្យទៅកាន់ភ្ញៀវដែលមកពីក្រៅប្រទេសផងដែរ។

ជាឧទាហរណ៍ ជនបរទេសជាច្រើននៅហាងដែលផ្តល់ shabu-shabu ដែលមិនដែលស្គាល់ បុគ្គលិកជនជាតិបរទេសពន្យល់ពីរបៀបញ៉ាំជាភាសាដែលអតិថិជនប្រើ និងទទួលបានភាពឆ្ងាញ់យ៉ាងពិតប្រាកដពីshabu-shabu។

សកម្មភាពរបស់បុគ្គលិកជនជាតិបរទេសគឺជាការជំរុញដ៏ល្អសម្រាប់ប្រជាជនជប៉ុនដែលធ្វើការជាមួយ។
ប៉ុន្មានឆ្នាំនេះ បុគ្គលិកជាជាតិជប៉ុនប្រមាណ៤០ភាគរយបានលើកឡើងនៅគោលដៅ「ការរៀនភាសាបរទេស」ខ្ញុំរីករាយដែលវាបាននាំទៅរកការជំរុញនៃអារម្មណ៍ជាសាកលសម្រាប់បុគ្គលិកទាំងអស់។

ប្រព័ន្ធបន្តតាមជួយ

យើងសង្កត់ធ្ងន់ទៅលើការប្រឹក្សាយោបល់មួយទល់មួយទូទាំងក្រុមហ៊ុន និងធ្វើការប្រឹក្សាយោបល់ជាមួយក្រុមប្រឹក្សាភិបាលហើយនិងអ្នកគ្រប់គ្រង។
ការប្រឹក្សាយោបល់ យើងកំពុងតែបង្កើតកន្លែងការងារដែលបុគ្គលិកអាចបញ្ចេញយោបល់ ដើម្បីអោយពួកគាត់និយាយមិនមែនតែបញ្ហាការងារទេ បញ្ហាជីវិត ផែនការការងារ ចក្ខុវិស័យជីវិតមកកាន់ពួកយើង។

ហើយយើងក៏កំពុងបង្កើតសៀវភៅណែនាំជា ៧ភាសា ការរៀនតាមអ៊ីនធឺណិត និងពហុភាសានៃការបណ្តុះបណ្តាលដែលទាក់ទងនឹងគ្រោះមហន្តរាយនៃជំងឺកូរ៉ូណា។
ជាងនេះទៅទៀត សូម្បីតែកម្រិត ក៏មានការខិតខំប្រឹងប្រែងដើម្បីបង្កើតបរិយាកាសមួយដែលទាំងជនបរទេស និងជនជាតិជប៉ុនអាចធ្វើការប្រកបដោយផាសុកភាព។

នៅសាខាខ្លះ គំនិតរបស់មេចុងភៅគឺធ្វើម៉ាកាណៃការីជាច្រើនប្រភេទសម្រាប់អ្នកបួស ហាឡាល ជាដើម អ្នកអាចជ្រើសរើសដោយសេរី។
វាជាវប្បធម៌ដែលកើតមកដោយឯកឯងក្នុងពេលធ្វើការជាមួយនឹងធនធានជនជាតិបរទេស មិនមែនជាអ្វីដែលការិយាល័យកណ្តាលបានណែនាំនោះទេ។

មតិអ្នកមានទិដ្ឋការសមត្ថភាពជំនាញជាក់លាក់

គ្រប់គ្រងខាងការអភិវឌ្ឍ ការផលិតនំផ្អែមថ្មី។ គោលដៅចុងភៅធ្វើនំកំពូល

WANG CHI HSUN (វាង ឈិ ស្យុន)

ដើម្បីរៀនពីនំផ្អែមខ្ញុំបានមករៀននៅប្រទេសជប៉ុន ដោយចូលរៀននៅសាលាវិជ្ជាជីវៈធ្វើនំផងធ្វើការងារក្រៅម៉ោងផងនៅហាងដែរខ្ញុំកំពុងធ្វើការសព្វថ្ងៃ។

អ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់បច្ចុប្បន្ន ផ្តោតទៅលើការចម្អិនបង្អែម និងអាហារសម្រន់ ខ្ញុំទទួលបន្ទុកលើសេវាកម្មជាច្រើន រួមទាំងសេវាកម្មអតិថិជនផងដែរ។

ថ្ងៃមុនខ្ញុំត្រូវបានពឹងផ្អែកលើការអភិវឌ្ឍការ៉េមផ្លែឈើដាក់កែវខ្ពស់តាមរដូវការជាលើកដំបូង។

ដោយប្រើផ្លែឈើតាមរដូវ ខ្ញុំអាចបំពេញផលិតផលដែលត្រូវនឹងអារម្មណ៍តាមរដូវកាលរបស់ប្រទេសជប៉ុន ហើយខ្ញុំមានអារម្មណ៍ពីការលូតលាស់របស់ខ្លួនឯង។

ខ្ញុំចង់បន្តទទួលបានជំនាញ និងចំណេះដឹងជាច្រើន ហើយក្លាយជាចុងភៅធ្វើនំកំពូលនៅក្នុងហាង។

ការណែនាំពីឧទាហរណ៍ករណីល្អប្រសើរ

យើងនឹងណែនាំបង្ហាញក្រុមហ៊ុនដែលទទួលយកជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ និងសំឡេងរបស់ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដែលបំពេញការងារល្អនៅទីនោះ។

វិស័យភោជនីយដ្ឋាន

次へ
前へ

វិស័យផលិតកម្មចំណីអាហារនិងភេសជ្ជៈ

次へ
前へ

ទំនាក់ទំនងសាកសួរព័ត៌មានម៉ោងធ្វើការ ថ្ងៃធ្វើការម៉ោង10:00〜17:30
(លើកលែងថ្ងៃសៅរ៍អាទិត្យ ថ្ងៃបុណ្យជាតិ ថ្ងៃចុងនិងដើមឆ្នាំ)

  • ការិយាល័យប្រឹក្សាយោបល់សម្រាប់ធនធានមនុស្សជាជនបរទេស* ចំពោះការសាកសួរព័ត៌មាន សូមប្រើប្រាស់អ៊ីមែល។