ការណែនាំបង្ហាញករណីទទួលយកការណែនាំបង្ហាញករណីទទួលយក

យើងនឹងណែនាំបង្ហាញក្រុមហ៊ុនដែលទទួលយកជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ និងសំឡេងរបស់ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដែលបំពេញការងារល្អនៅទីនោះ។

CASE05វិស័យភោជនីយដ្ឋានSukiya Co., Ltd. Zensho Holdings Co., Ltd.

បោះជំហានទៅមុខតាមរយៈការបណ្តុះបណ្តាលដែលមានភាពពេញលេញ។ "ប៉ុន្មានឆ្នាំក្រោយក្លាយជាអ្នកគ្រប់គ្រងហាង"

ព័ត៌មានក្រុមហ៊ុន
  • ខ្លឹមសារអាជីវកម្ម:គ្រប់គ្រងខ្សែច្រវាក់សេវាកម្មម្ហូបអាហារ អភិវឌ្ឍប្រព័ន្ធលក់និងប្រព័ន្ធកែច្នៃគ្រឿងផ្សំអាហារ
  • ចំនួនបុគ្គលិក:14,402នាក់(បុគ្គលិកពេញសិទ្ធិ ចុងខែមីនាឆ្នាំ2020)
  • ចំនួនបានទទួលយកអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់:ប្រហែល30នាក់(តែក្នុងក្រុមហ៊ុនស៊ុគិយ៉ា។ ក្នុងនោះ: វៀតណាម ចិនជាដើម)

គោលបំណងនៃការទទួលយកបុគ្គលិកជនជាតិបរទេស

ជាមួយនឹងការធ្លាក់ចុះនៃចំនួនកម្លាំងពលកម្មនៅក្នុងប្រទេសជប៉ុននិងការកើនឡើងនៃសិស្សបរទេស ចាប់ពីប៉ុន្មានឆ្នាំមុននេះ យើងបានពង្រីកការទទួលយកបុគ្គលិកបរទេសដោយផ្តោតលើការងារក្រៅម៉ោងសម្រាប់សិស្សបរទេស។ ដោយផ្អែកតាមគោលការណ៍ណែនាំដែលទទួលយកធនធានមនុស្សជាជនបរទេសក្នុងនាមជាអ្នករស់នៅមិនមែនត្រឹមតែជាកម្លាំងពលកម្មហើយរស់នៅជាមួយគ្នា យើងបានបង្កើតស្ថាប័នផ្តល់ជំនួយដែលចុះបញ្ជីនៅក្នុងសម្ព័ន្ធក្រុមហ៊ុនស្របតាមការបង្កើតរបបសមត្ថភាពជំនាញជាក់លាក់ ហើយធ្វើការឆ្លើយតបជារួមចាប់ពីការជ្រើសរើសបុគ្គលិក ការចូលបម្រើការងារ ការបណ្តុះបណ្តាលលើកកម្ពស់អាជីព និងរហូតដល់ការផ្តល់ជំនួយលើការរស់នៅ។

បច្ចុប្បន្ន ក្នុងក្របខណ្ឌសមត្ថភាពជំនាញជាក់លាក់ យើងជ្រើសរើសយកសិស្សបរទេសជាចម្បង ហើយភាគច្រើននៃអ្នកដាក់ពាក្យគឺជាអ្នកមានបទពិសោធន៍ការងារក្រៅម៉ោងនៅហាងស៊ុគិយ៉ា។ មានករណីជាច្រើនដែលសិស្សបរទេសដែលធ្វើការក្រៅម៉ោងដែលគ្រោងប្តូរជាទិដ្ឋាការអ្នកបច្ចេកទេស・អ្នកជំនាញវិទ្យាសាស្ត្រវប្បធម៌・កិច្ចការអន្តរជាតិ ឬបន្តការសិក្សា ចូលបម្រើការងារក្នុងក្រុមហ៊ុនយើងដោយជ្រើសរើសទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដោយគិតថា "បើសិនជាអាចធ្វើការនៅស៊ុគិយ៉ាបាន" ហើយពួកយើងក៏សប្បាយចិត្តយ៉ាងខ្លាំងដែរ។

ស្ថានភាពការងារនិងការរស់នៅរបស់ធនធានមនុស្សជនបរទេស

 ធ្វើការងារទទួលភ្ញៀវ ចម្អិនម្ហូបអាហារ គ្រប់គ្រងអនាម័យជាដើមក្នុងនាមជាបុគ្គលិកហាងសាខា ហើយខ្លឹមសារការងារគឺមិនខុសគ្នាពីបុគ្គលិកជនជាតិជប៉ុនទេ។ ចំពោះហាងសាខាដែលចាត់តាំងទៅ យើងគោរពតាមការចង់បានរបស់សាមីខ្លួនខណៈដែលស្ថាប័នផ្តល់ជំនួយដែលចុះបញ្ជី ឈរនៅចន្លោះរវាងខាងអ្នកទទួលហើយធ្វើការផ្គូផ្គង។

ចំពោះបុគ្គលិកសមត្ថភាពជំនាញជាក់លាក់ យើងឲ្យពួកគេរៀនសូត្រពីការងារក្នុងហាងសាខា បង្កើនសមត្ថភាពប្រាស្រ័យទាក់ទងភាសាជប៉ុន ហើយបន្ទាប់មកនៅពាក់កណ្តាលឆ្នាំទី3ទៅឆ្នាំទី4 យើងចង់ឲ្យពួកគេធ្វើជាអ្នកគ្រប់គ្រងហាង។ ក្រោយបញ្ចប់រយៈពេលសមត្ថភាពជំនាញជាក់លាក់ អាស្រ័យតាមឆន្ទៈនិងសមត្ថភាពសាមីខ្លួន យើងក៏ពិចារណាដំឡើងឋានៈពួកគេជា អ្នកគ្រប់គ្រងតំបន់ឬបុគ្គលិកទីស្នាក់ការកណ្តាលជាដើម។ នៅតាមហាងសាខា ការណែនាំបង្ហាត់ការងារត្រូវបានអនុវត្តជារៀងរាល់ថ្ងៃ ប៉ុន្តែយើងក៏ទទួលបានមតិដ៏វិជ្ជមានជាច្រើនដែលថា "ចង់ទទួលការបណ្តុះបណ្តាលបន្ថែម" ពីស្ថាប័នផ្តល់ជំនួយដែលចុះឈ្មោះ ធ្វើឲ្យយើងមានអារម្មណ៍ថាបុគ្គលិកមានទឹកចិត្តចង់រីកចម្រើនយ៉ាងខ្លាំង។

ប្រព័ន្ធបន្តតាមជួយ

ការបណ្តុះបណ្តាលសម្រាប់បុគ្គលិកដែល មានសមត្ថភាពជំនាញជាក់លាក់ ត្រូវបានអនុវត្តតាមផែនការដោយផ្អែកលើសសរស្តម្ភពីរគឺ "ការងារ" និង "ការអភិវឌ្ឍមនុស្ស/ការរីកចម្រើនខ្លួនឯង" ។ ក្នុងឆ្នាំដំបូង យើងផ្តល់ការបណ្តុះបណ្តាលអំពីទស្សនវិស័យក្រុមហ៊ុនជាដើមជាភាសាជប៉ុនងាយៗ សំដៅការបណ្តុះស្មារតីធ្វើការងារក្នុងនាមជាបុគ្គលិក។ ទាក់ទងនឹងសមត្ថភាពភាសាជប៉ុន យើងផ្តល់ជំនួយសិក្សាដោយផ្តល់កម្មវិធីទូរស័ព្ទផ្នែកអប់រំ ហើយដាក់គោលដៅរួមគ្នាគឺ “3 ឬ 4 ឆ្នាំក្រោយ ប្រឡងយកកម្រិតN1នៃការប្រឡងសមត្ថភាពជំនាញភាសាជប៉ុន" ។

លើសពីនេះ ដើម្បីកាត់បន្ថយការប៉ះទង្គិចនៃទំនាក់ទំនងមនុស្សឲ្យនៅទាបបំផុត យើងក៏ផ្តោតលើការបណ្តុះបណ្តាលចំពោះអ្នកគ្រប់គ្រងហាងសាខាដែលទទួលយកដែរ។ វប្បធម៌ "ដឹងខ្យល់ឬយល់ស្ថានភាព" របស់ជនជាតិជប៉ុន គឺពិបាកយល់សម្រាប់បុគ្គលិកបរទេសហើយអាចធ្វើឲ្យស្ត្រេសទៅវិញទៅមក។ នៅក្នុងវគ្គបណ្តុះបណ្តាល យើងបង្កើតឱកាសដែលផ្តល់ចំណេះដឹងពីរបៀបនិយាយនិងឆ្លើយតបដែលងាយស្រួលយល់ដោយអនុវត្តការដើរតួដោយឈរលើជំហររបស់បុគ្គលិកបរទេស។

មតិអ្នកមានទិដ្ឋការសមត្ថភាពជំនាញជាក់លាក់

ខ្ញុំចង់ទទួលបានសមត្ថភាពជាអ្នកដឹកនាំនិងគ្រប់គ្រង

NGUYEN TRUNG THANH

ខ្ញុំបានបញ្ចប់ការសិក្សានៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកភាសានៅប្រទេសជប៉ុនហើយបានចូលធ្វើការនៅស៊ុគីយ៉ា។ ភាពរីករាយនៃការងារនេះគឺទទួលបានពាក្យសំដី "សូមអរគុណចំពោះអាហារដ៏ឆ្ងាញ់" ដោយស្នាមញញឹមពីអតិថិជន។ តាមរយៈវគ្គបណ្តុះបណ្តាល ខ្ញុំចង់ទទួលបានសមត្ថភាពជាអ្នកដឹកនាំនិងគ្រប់គ្រង ហើយចូលរួមចំណែកក្នុងការគ្រប់គ្រងស៊ុគិយ៉ានៅវៀតណាមនាពេលអនាគត។

ខ្ញុំមានអារម្មណ៍ទំនួលខុសត្រូវខ្លាំងដែលមិនធ្លាប់មានកាលនៅជាបុគ្គលិកក្រៅម៉ោង

HOANG YEN VAN

ពេលនៅជាសិស្ស ខ្ញុំបានធ្វើការក្រៅម៉ោងនៅស៊ុគិយ៉ា ប៉ុន្តែទម្ងន់នៃទំនួលខុសត្រូវគឺខុសគ្នាទាំងស្រុងរវាងពេលនោះនិងឥឡូវ។ មិនមែនធ្វើតាមតែការណែនាំទេ គឺខ្ញុំព្យាយាមធ្វើការងារដោយចាប់អារម្មណ៍ចំពោះសកម្មភាពរបស់បុគ្គលិកនៅជុំវិញផងដែរ។ ក្រោយពេលបញ្ចប់សមត្ថភាពជំនាញជាក់លាក់ ខ្ញុំចង់ធ្វើការនៅប្រទេសជប៉ុនបន្តទៀត។

ការណែនាំពីឧទាហរណ៍ករណីល្អប្រសើរ

យើងនឹងណែនាំបង្ហាញក្រុមហ៊ុនដែលទទួលយកជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ និងសំឡេងរបស់ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដែលបំពេញការងារល្អនៅទីនោះ។

វិស័យភោជនីយដ្ឋាន

次へ
前へ

វិស័យផលិតកម្មចំណីអាហារនិងភេសជ្ជៈ

次へ
前へ

ទំនាក់ទំនងសាកសួរព័ត៌មានម៉ោងធ្វើការ ថ្ងៃធ្វើការម៉ោង10:00〜17:30
(លើកលែងថ្ងៃសៅរ៍អាទិត្យ ថ្ងៃបុណ្យជាតិ ថ្ងៃចុងនិងដើមឆ្នាំ)

  • ការិយាល័យប្រឹក្សាយោបល់សម្រាប់ធនធានមនុស្សជាជនបរទេស* ចំពោះការសាកសួរព័ត៌មាន សូមប្រើប្រាស់អ៊ីមែល។