ការណែនាំបង្ហាញករណីទទួលយកការណែនាំបង្ហាញករណីទទួលយក

យើងនឹងណែនាំបង្ហាញក្រុមហ៊ុនដែលទទួលយកជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ និងសំឡេងរបស់ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដែលបំពេញការងារល្អនៅទីនោះ។

CASE04វិស័យផលិតកម្មចំណីអាហារនិងភេសជ្ជៈYaizu Foods Co., Ltd.

សូមអរគុណចំពោះការធ្វើការងារដែលសម្រេចបាន "បរិមាណ" និង "គុណភាព"

ព័ត៌មានក្រុមហ៊ុន
  • ខ្លឹមសារអាជីវកម្ម:កែច្នៃលក់ផលិតផលបង្កក・ក្លាសេនៃត្រីធូណា
  • ចំនួនបុគ្គលិក:39នាក់
  • ចំនួនបានទទួលយកអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់:4 នាក់ (ក្នុងនោះ មីយ៉ាន់ម៉ា 3 នាក់ វៀតណាម 1 នាក់)

គោលបំណងនៃការទទួលយកបុគ្គលិកជនជាតិបរទេស

ដោយពិចារណាលើកង្វះខាតកម្លាំងពលកម្មដែលជាបញ្ហារួមក្នុងវិស័យកែច្នៃជលផលនិងការឆ្លើយតបចំពោះកំណែទម្រង់របៀបធ្វើការងារ យើងបានទទួលយកបុគ្គលិកបរទេសដែលរួមមានអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ចំនួន 4 នាក់ជាលើកដំបូងនៅឆ្នាំ 2020។

3 នាក់ក្នុងចំណោមអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ បានបញ្ចប់កម្មសិក្សាជំនាញនៅយ៉ៃហ្ស៊ុ។ នៅក្នុងតំបន់យ៉ៃហ៊្សុ ស្ថាប័នផ្តល់ជំនួយដែលចុះបញ្ជីតាមរយៈសហជីពដែលទាក់ទងនឹងជលផល កំពុងធ្វើសកម្មភាពដើម្បីឲ្យអ្នកដែលបានបញ្ចប់កម្មសិក្សាជំនាញ រស់នៅក្នុងសហគមន៍បានយូរ។ 3នាក់ក្នុងចំណោមអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដែលយើងបានទទួលយក ក៏ត្រូវបានណែនាំដោយស្ថាប័នផ្តល់ជំនួយដែលចុះបញ្ជីនោះដែរ។ ដោយសារយើងទទួលបានការណែនាំធនធានមនុស្សដែលអាចទុកចិត្តបានដោយបានស្វែងយល់ពីបុគ្គលិកលក្ខណៈនិងសមត្ថភាពក្នុងកំលុងពេលកម្មសិក្សាជំនាញ ហេតុនេះយើងអាចទទួលយកពួកគេដោយគ្មានក្តីបារម្ភ ហើយបច្ចុប្បន្ននេះក៏យើងនៅទទួលបានការជួយគាំទ្រលើផ្នែកផ្សេងៗផងដែរ។

ស្ថានភាពការងារនិងការរស់នៅរបស់ធនធានមនុស្សជនបរទេស

យើងឲ្យពួកគេទទួលបន្ទុកការងារទាំងអស់នៅក្នុងដំណាក់កាលផលិតកម្ម។ វាជាលើកដំបូងសម្រាប់ពួកគេទាំង4នាក់ក្នុងការធ្វើការងារដែលពាក់ព័ន្ធនឹងត្រី ប៉ុន្តែសំណាងល្អដែលពួកគេមានបទពិសោធន៍ធ្វើការនៅប្រទេសជប៉ុននិងមានសមត្ថភាពស្តាប់ភាសាជប៉ុនត្រឹមកម្រិតមួយ ដូច្នេះពួកគេអាចបំពេញការងារបានតាមរយៈការបណ្តុះបណ្តាលក្នុងរយៈពេលខ្លី។

ក្រុមហ៊ុនយើងបញ្ជូនសាស៊ិមិត្រីធូណាក្នុងស្ថានភាពដែលអាចតាំងបង្ហាញបានទៅហាងលក់រាយ។ ដូច្នេះ ដំបូងយើងគិតថាប្រហែលជាពិបាកក្នុងការទាមទាររហូតទៅដល់ "គុណភាព" នៃការងារពីអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដែលមកពីប្រទេសដែលមិនមានវប្បធម៌នៃសាស៊ិមិ។ ប៉ុន្តែពួកគេស្តាប់ការណែនាំរបស់ពួកយើងដោយគោរពហើយខំប្រឹងធ្វើការយ៉ាងយកចិត្តទុកដាក់ ហើយរហូតដល់មានអ្នកដែលយល់ដឹងដល់កម្រិតដែលអាចទទួលខុសត្រូវការងាររៀបសាស៊ិមិផងដែរ។ វាជាការគិតខុសប៉ុន្តែគួរឲ្យសប្បាយចិត្តសម្រាប់ពួកយើង ដែលពួកគេអាចរួមចំណែកទាំងផ្នែកគុណភាពនិងបរិមាណដោយមិនមានបញ្ហាធំដោយសារតែវប្បធម៌ខុសគ្នា។

មូលហេតុមួយទៀតដែលធ្វើឲ្យពួកគេអាចបំពេញការងារបានដោយក្នុងរយៈពេលខ្លីនោះគឺដោយសារបុគ្គលិកលក្ខណៈរបស់ពួកគេ។ នៅពេលមកធ្វើការនិងចេញពីធ្វើការ ពួកគេធ្វើគារវកិច្ចដោយដោយសំឡេងឮៗ ហើយពេលពឹងពាក់ការងារ គឺពួកគេឆ្លើយតប "បាទ/ចាស" ដោយគោរពនិងទឹកមុខញញឹម។ ចំណុចនេះហើយដែលធ្វើឲ្យប្រាស្រ័យទាក់ទងគ្នាបានល្អ ហើយអាចចុះសម្រុងក្នុងក្រុមហ៊ុនបានដោយរលូន។

ប្រព័ន្ធបន្តតាមជួយ

យើងព្យាយាមបង្កើតការប្រាស្រ័យទាក់ទងក្នុងកន្លែងការងារដោយចេញទៅញ៉ាំអាហារថ្ងៃត្រង់ឬញ៉ាំអាហារថ្ងៃត្រង់ខ្ចប់ជាមួយគ្នា ប៉ុន្តែធ្វើយ៉ាងណាមិនឱ្យចូលទៅជីវិតឯកជនរបស់ពួកគេខ្លាំងពេក។ យើងក៏ព្យាយាមនិយាយទៅកាន់ពួកគេយ៉ាងសកម្មដើម្បីឲ្យពួកគេរីកចម្រើនខាងការសន្ទនា។

ដំបូង ការឲ្យពួកគេបង្កើនជំនាញការងារនិងសមត្ថភាពភាសាគឺជាអាទិភាពចម្បង ប៉ុន្តែមិនយូរមិនឆាប់ យើងក៏កំពុងពិចារណាពីលទ្ធភាពនៃការផ្តល់មុខដំណែងដូចជាអ្នកទទួលបន្ទុកឬប្រធាននៃដំណាក់កាលនីមួយៗផងដែរ។ យើងពិតជាចង់ឲ្យពួកគេខំប្រឹងឲ្យអស់ពីលទ្ធភាព។

បទសម្ភាសន៍ជាមួយអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់

ខ្ញុំចង់រៀនបច្ចេកទេសថ្មីហើយប្រើជាប្រយោជន៍នៅប្រទេសកំណើត

MYINT ZAW

ខ្ញុំមានបទពិសោធន៍ 3 ឆ្នាំក្នុងការផលិត កាទ្ស៊ុអុប៊ុស៊ិ ប៉ុន្តែខ្ញុំចង់រៀនបច្ចេកទេសថ្មីៗបន្ថែមទៀតហើយបានជ្រើសរើសផ្លូវសមត្ថភាពជំនាញជាក់លាក់។ ខ្ញុំចូលចិត្តឆ្លងកាត់បទពិសោធថ្មីៗហើយវាសប្បាយ។ ចំពោះភាសាជប៉ុន កាន់ជិគឺពិបាក ហើយខ្ញុំចង់ឲ្យខ្លួនកាន់តែពូកែថែមទៀត។ ស្នាមញញឹមនិងការធ្វើគារវកិច្ចនៅកន្លែងធ្វើការ គឺជាអ្វីដែលខ្ញុំតែងតែចងចាំក្នុងចិត្តជានិច្ច។ ជនជាតិជប៉ុនចិត្តល្អហើយពន្យល់ការងារយឺតៗដោយយកចិត្តទុកដាក់ ហេតុនេះខ្ញុំពិតជាអរគុណយ៉ាងខ្លាំង។ តទៅមុខ ខ្ញុំចង់សន្សំបទពិសោធន៍ហើយទទួលបានបច្ចេកទេសដែលអាចប្រើប្រាស់បាននៅមីយ៉ាន់ម៉ា។

ការណែនាំពីឧទាហរណ៍ករណីល្អប្រសើរ

យើងនឹងណែនាំបង្ហាញក្រុមហ៊ុនដែលទទួលយកជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ និងសំឡេងរបស់ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដែលបំពេញការងារល្អនៅទីនោះ។

វិស័យផលិតកម្មចំណីអាហារនិងភេសជ្ជៈ

次へ
前へ

វិស័យភោជនីយដ្ឋាន

次へ
前へ

ទំនាក់ទំនងសាកសួរព័ត៌មានម៉ោងធ្វើការ ថ្ងៃធ្វើការម៉ោង10:00〜17:30
(លើកលែងថ្ងៃសៅរ៍អាទិត្យ ថ្ងៃបុណ្យជាតិ ថ្ងៃចុងនិងដើមឆ្នាំ)

  • ការិយាល័យប្រឹក្សាយោបល់សម្រាប់ធនធានមនុស្សជាជនបរទេស* ចំពោះការសាកសួរព័ត៌មាន សូមប្រើប្រាស់អ៊ីមែល។