ការណែនាំបង្ហាញករណីទទួលយកការណែនាំបង្ហាញករណីទទួលយក

យើងនឹងណែនាំបង្ហាញក្រុមហ៊ុនដែលទទួលយកជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ និងសំឡេងរបស់ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដែលបំពេញការងារល្អនៅទីនោះ។

CASE03វិស័យផលិតកម្មចំណីអាហារនិងភេសជ្ជៈIshigegyorui Co., Ltd./Marukaichi Suisan Co., Ltd.

បង្កើតបរិយាកាសមួយដែលធនធានមនុស្សបរទេសអាចដើរតួនាទីយ៉ាងសកម្ម

ព័ត៌មានក្រុមហ៊ុន:ក្រុមហ៊ុនអ៊ិស៊ិហ្កិង៉្យូរុយ
  • ខ្លឹមសារអាជីវកម្ម:លក់ត្រីស្រស់និងផលិតផលកែច្នៃនៃជលផល សេវាទទួលកម្មង់ម្ហូបនិងដឹកដល់កន្លែង
  • ចំនួនបុគ្គលិក:43 នាក់
  • ចំនួនបានទទួលយកអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់:2 នាក់ (ក្នុងនោះ ចិន 2 នាក់)

【អ៊ិស៊ិហ្កិង៉្យូរុយ】
គោលបំណងនៃការទទួលយកនិងស្ថានភាពបម្រើការងាររបស់បុគ្គលិកជនជាតិបរទេស

ដើម្បីឲ្យបុគ្គលិកធ្វើការងារបានល្អហើយក្រុមហ៊ុនអាចបណ្តុះធនធានមនុស្សបានល្អ យើងយល់ថាចាំបាច់ត្រូវមានកម្លាំងពលកម្មគ្រប់គ្រាន់ហើយយើងកំពុងទទួលយកបុគ្គលិកជនជាតិបរទេស។ បុគ្គលិក2នាក់ដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ បានសន្សំបទពិសោធន៍ការងារនៅក្រុមហ៊ុនយើង 6ឆ្នាំមកហើយ ហើយយើងក៏បានប្រគល់ការងារដល់ពួកគេក្នុងការធ្វើសាស៊ិមិដែលជាម្ហូបពិសេសរបស់ជប៉ុនផងដែរ។ កាលពីមុន បច្ចេកទេសរបស់ចុងភៅគឺ "មើលហើយចងចាំ" ប៉ុន្តែដើម្បីឲ្យបុគ្គលិកបរទេសដែលមានភាសានិងវប្បធម៌ផ្សេងក្រេបយកបច្ចេកទេសនេះបាន ការណែនាំបង្ហាត់ដោយប្រុងប្រយ័ត្នគឺមិនអាចខ្វះបាន។ ពេលមើលឃើញពួកគេចាប់យកបានអ្វីដែលយើងបានបង្រៀនហើយសមត្ថភាពកាន់តែកើនឡើង ពួកយើងដែលជាជនជាតិជប៉ុនបានផ្លាស់ប្តូរការយល់ឃើញកាលពីមុន ហើយបានយល់ពីសារៈសំខាន់នៃការបណ្តុះបណ្តាល។ វាក៏បាននាំឱ្យយើងពិនិត្យឡើងវិញនូវការបណ្តុះបណ្តាលសម្រាប់បុគ្គលិកជនជាតិជប៉ុនផងដែរ ហើយយើងមានអារម្មណ៍ថាជំនាញរបស់បុគ្គលិកកើនឡើងលឿនគួរឲ្យកត់សំគាល់។

បុគ្គលិក2នាក់ដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ បានទទួលចំណេះដឹងគ្រប់គ្រាន់ពីក្រុមហ៊ុនយើង ហើយពួកយើងក៏មានការជឿជាក់យ៉ាងខ្លាំងលើពួកគេដែរ។ នៅក្នុងការបណ្តុះបណ្តាលបុគ្គលិកជនជាតិជប៉ុនដែលបានចូលបម្រើការងារនៅឆ្នាំនេះ យើងក៏បានឱ្យពួកគេធ្វើជាគ្រូណែនាំបង្ហាត់ដែរ។ យើងបានចាត់ទុកពួកគេដូចជា "គ្រួសារ" រួចទៅហើយ ហើយទៅអនាគត មិនមែននៅត្រឹមបុគ្គលិកសមត្ថភាពជំនាញជាក់លាក់ទេ គឺយើងចង់ឲ្យពួកគេធ្វើការឲ្យបានរយៈពេលកាន់តែយូរ។

បទសម្ភាសន៍ជាមួយអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់【អ៊ិស៊ិហ្កិង៉្យូរុយ】

ខ្ញុំក៏ធ្វើការណែនាំបង្ហាត់ដល់បុគ្គលិកជប៉ុនផងដែរ

CHEN XU

ខ្ញុំបានមកប្រទេសជប៉ុនដោយសារខ្ញុំចង់រៀនសូត្រពីបច្ចេកទេសកែច្នៃជលផល។ ការប្រើកាំបិត អ្នកណាក៏ដោយដំបូងគឺប្រាកដជាពិបាក។ នៅពេលខ្ញុំបង្រៀនបុគ្គលិកជប៉ុនអំពីបច្ចេកទេស ខ្ញុំព្យាយាមរំលឹកកាលពេលខ្លួនខ្ញុំរៀនជាលើកដំបូងហើយបង្រៀនពួកគេតាមរបៀបដូចគ្នា។

ខ្ញុំចង់បន្តបង្កើនចំណេះដឹងបន្ថែមទៀតនៅទីនេះ

ZHAO LONG

ដោយសារខ្ញុំបានទទួលការជួយគាំទ្រយ៉ាងកក់ក្តៅកាលនៅជាសិក្ខាកាមហ្វឹកហ្វឺនសមត្ថភាពជំនាញ ដូច្នេះខ្ញុំចង់បន្តបង្កើនចំណេះដឹងនៅទីនេះ ហើយបានសម្រេចចិត្តធ្វើការងារនៅទីនេះពេលបានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ផងដែរ។ ខ្ញុំបានណែនាំផលិតផលនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ហើយខ្ញុំសប្បាយចិត្តនៅពេលមិត្តភក្តិមកជួយទិញ។

ព័ត៌មានក្រុមហ៊ុន:ក្រុមហ៊ុនម៉ារុកៃឈិ ស៊ុយសាន់
  • ខ្លឹមសារអាជីវកម្ម:នាំចូល លក់ លក់ដុំ កែច្នៃ លក់រាយនូវផលិតផលជលផល
  • ចំនួនបុគ្គលិក:200 នាក់ (រួមទាំងបុគ្គលិកក្រៅម៉ោង)
  • ចំនួនបានទទួលយកអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់:5 នាក់ (ក្នុងនោះ វៀតណាម 5 នាក់)

【ម៉ារុកៃឈិ ស៊ុយសាន់】
ស្ថានភាពជីវភាពរស់នៅរបស់បុគ្គលិកបរទេស ប្រព័ន្ធបន្តតាមជួយ

បុគ្គលិក5នាក់ដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ កំពុងរស់នៅផ្ទះជួលដែលដើរប៉ុន្មាននាទីពីរោងចក្រដែលពួកគេធ្វើការ។ យើងក៏មានសិក្ខាកាមហ្វឹកហ្វឺនសមត្ថភាពជំនាញទាំងបុរសស្ត្រីរហូតដល់ 50 នាក់ ហេតុនេះក្រុមហ៊ុនយើងក៏បានសង់កន្លែងស្នាក់នៅបុគ្គលិកស្ត្រីថ្មីដែរ។ ផ្ទះជួលនៅឆ្ងាយពីផ្សារទំនើបជាដើមហើយនៅរដូវរងាគឺពិបាកក្នុងការដើរទៅទិញអីវ៉ាន់ ហេតុនេះនៅថ្ងៃអាទិត្យដែលរោងចក្រសម្រាក បើមានការស្នើសុំពីពួកគេ យើងនឹងជូនទៅមកដោយរថយន្តក្រុង។

អ្នកទទួលបន្ទុកកិច្ចការទូទៅនិងបុគ្គលិកបរទេសត្រូវបានភ្ជាប់ទំនាក់ទំនងគ្នាតាមបណ្តាញសង្គមដែលអាចទាក់ទងគ្នាដោយផ្ទាល់គ្រប់ពេល។ ព័ត៌មានដូចជាមិនស្រួលខ្លួនជាដើមគឺត្រូវបានបញ្ចូលទាន់សភាពការណ៍ ហេតុនេះវាផ្តល់គុណសម្បត្តិគឺអាចឆ្លើយតបបានយ៉ាងរលូន។ នៅពេលបានទទួលដំណឹងថា "បាត់សោរបន្ទប់" នៅម៉ោង8យប់ យើងមានអារម្មណ៍ថាវាល្អណាស់ដែលអាចទាក់ទងគ្នាបាន។

នៅក្រុងម៉ុនបិទ្ស៊ុ មានធនធានមនុស្សជាជនបរទេសប្រហែល 500 នាក់កំពុងរស់នៅ។ ហេតុនេះ មានប្រព័ន្ធជំនួយដែលនៅទូទាំងទីក្រុងដូចជាមជ្ឈមណ្ឌលប្រាស្រ័យទាក់ទងអន្តរជាតិ ថ្នាក់ភាសាជប៉ុន កម្មវិធីប្រកួតកីឡា កម្មវិធីទស្សនកិច្ចសង្គមជាដើម ហើយក្នុងនាមជាក្រុមហ៊ុន យើងក៏អរគុណយ៉ាងខ្លាំង។ យើងនឹងបន្តផ្សព្វផ្សាយចំណុចល្អរបស់ក្រុងម៉ុនបិទ្ស៊ុទៅកាន់ធនធានមនុស្សជាជនបរទេសហើយបង្កើតបរិស្ថានងាយស្រួលរស់នៅដែលអាចឲ្យពួកគេធ្វើការបានយូរអង្វែងខណៈពេលសហការជាមួយរដ្ឋបាល។

បទសម្ភាសន៍ជាមួយអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់【ម៉ារុកៃឈិ ស៊ុយសាន់】

ខ្ញុំចង់ធ្វើការងារដោយគ្មានកំហុសក្នុងនាមជា "អ្នកមានបទពិសោធន៍"

NGUYEN THI HUONG SEN

មុនពេលក្លាយជាអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ ខ្ញុំបានសន្សំបទពិសោធន៍នៅក្នុងរោងចក្រកែច្នៃសាច់មាន់រយៈពេល 3 ឆ្នាំក្នុងនាមជាសិក្ខាកាមហ្វឹកហ្វឺនសមត្ថភាពជំនាញ។ នៅក្នុងការងារកែច្នៃជលផលក៏ដោយ ខ្ញុំព្យាយាមធ្វើការងារដោយមិនឲ្យមានកំហុសដែលល្អជាងកាលនៅជាសិក្ខាកាមហ្វឹកហ្វឺនសមត្ថភាពជំនាញ ដោយមានស្មារតីជា"អ្នកមានបទពិសោធន៍" ធ្វើការងារនៅជប៉ុន។

ខ្ញុំចង់ពូកែទាំងការងារនិងភាសាជប៉ុនបន្ថែមទៀត

TRAN THI LE GIANG

ខ្ញុំចាប់ផ្តើមធ្វើការនៅទីនេះបានប្រហែល1ឆ្នាំ ហើយបានស៊ាំនឹងទាំងបរិយាកាសនិងការងារ ហើយកំពុងធ្វើការងារចុះសម្រុងគ្នានិងចែករំលែកព័ត៌មានគ្នាជាមួយបុគ្គលិកបរទេស។ ជាមួយជនជាតិជប៉ុនក៏ព្យាយាមនិយាយ ហើយខ្ញុំចង់ពូកែទាំងការងារនិងភាសាជប៉ុនបន្ថែមទៀត។

ការណែនាំពីឧទាហរណ៍ករណីល្អប្រសើរ

យើងនឹងណែនាំបង្ហាញក្រុមហ៊ុនដែលទទួលយកជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ និងសំឡេងរបស់ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដែលបំពេញការងារល្អនៅទីនោះ។

វិស័យផលិតកម្មចំណីអាហារនិងភេសជ្ជៈ

次へ
前へ

វិស័យភោជនីយដ្ឋាន

次へ
前へ

ទំនាក់ទំនងសាកសួរព័ត៌មានម៉ោងធ្វើការ ថ្ងៃធ្វើការម៉ោង10:00〜17:30
(លើកលែងថ្ងៃសៅរ៍អាទិត្យ ថ្ងៃបុណ្យជាតិ ថ្ងៃចុងនិងដើមឆ្នាំ)

  • ការិយាល័យប្រឹក្សាយោបល់សម្រាប់ធនធានមនុស្សជាជនបរទេស* ចំពោះការសាកសួរព័ត៌មាន សូមប្រើប្រាស់អ៊ីមែល។