ការណែនាំបង្ហាញករណីទទួលយកការណែនាំបង្ហាញករណីទទួលយក

យើងនឹងណែនាំបង្ហាញក្រុមហ៊ុនដែលទទួលយកជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ និងសំឡេងរបស់ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដែលបំពេញការងារល្អនៅទីនោះ។

CASE02វិស័យផលិតកម្មចំណីអាហារនិងភេសជ្ជៈSuzuki Eikodo

ប្រើប្រាស់បទពិសោធន៍នៃការជ្រើសរើសចូលបម្រើការងារនិងដំឡើងឋានៈបុគ្គលិកជនជាតិបរទេស

ព័ត៌មានក្រុមហ៊ុន
  • ខ្លឹមសារអាជីវកម្ម:ផលិតនំ លក់ដុំនំ នាំចេញនាំចូលនំជាដើម
  • ចំនួនបុគ្គលិក:210នាក់ (ក្រុមហ៊ុនទោល) និង 326នាក់ (សម្ព័ន្ធទាំងមូល) ទាំងអស់គឺគិតត្រឹម ថ្ងៃទី1 ខែមេសា ឆ្នាំ2020
  • ចំនួនបានទទួលយកអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់:3 នាក់ (ក្នុងនោះ វៀតណាម 3 នាក់)

គោលបំណងនៃការទទួលយកបុគ្គលិកជនជាតិបរទេស

 ប្រហែលជា 9ឆ្នាំមុនយើងបានចាប់ផ្តើមទទួលយកសិក្ខាកាមហ្វឹកហ្វឺនសមត្ថភាពជំនាញជាដើម ហើយបានចាប់ផ្តើមទទួលអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ឲ្យចូលបម្រើការងារដើម្បីធានាបានប្រកបដោយស្ថិរភាពនូវធនធានមនុស្សនៅទីតាំងផលិតកម្ម។ ក្រៅពីសិក្ខាកាមហ្វឹកហ្វឺនសមត្ថភាពជំនាញនិងអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ យើងក៏មានជនបរទេសដែលជាបុគ្គលិកពេញសិទ្ធិនៅផ្នែកអាជីវកម្មក្រៅប្រទេស កំពុងធ្វើការនៅក្នុងក្រុមហ៊ុនផងដែរ។ ម្យ៉ាងទៀត យើងក៏ជ្រើសរើសជនបរទេសធ្វើជាបុគ្គលិកនៅទីតាំងផលិតកម្មដោយសកម្មភាពជ្រើសរើសបុគ្គលិកតាមរយៈការិយាល័យស្ថិរភាពការងារសាធារណៈ ដោយជ្រើសរើសដោយមិនចាប់អារម្មណ៍ខ្លាំងជ្រុលថាពួកគេជាជនបរទេស ហើយបរិយាកាសធ្វើការជាមួយគ្នាត្រូវបានបង្កើតឡើង។

ក្រុមហ៊ុនយើងមានទីស្នាក់ការនៅបរទេសនៅប្រទេសចិននិងវៀតណាម ហើយកាលពីមុនក៏ធ្លាប់ជ្រើសរើសអតីតសិក្ខាកាមដែលបានបញ្ចប់កម្មសិក្សាជំនាញហើយត្រលប់ទៅប្រទេសកំណើតដោយក្រុមហ៊ុនបុត្រសម្ព័ន្ធនៅវៀតណាមផងដែរ។ ចំពោះការដំឡើងឋានៈជាបុគ្គលិកពេញសិទ្ធិជាដើមក្រោយពេលបញ្ចប់សមត្ថភាពជំនាញជាក់លាក់ គឺជាបញ្ហាដែលត្រូវពិចារណានៅពេលខាងមុខ ប៉ុន្តែទៅអនាគតយើងរំពឹងថាអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ក៏នឹងក្លាយជាធនធានមនុស្សដែលអាចដើរតួនាទីសំខាន់នៅទីស្នាក់ការនៅបរទេសផងដែរ។

ស្ថានភាពការងារនិងការរស់នៅរបស់ធនធានមនុស្សជនបរទេស

បម្រើការងារក្នុងខ្សែសង្វាក់ផលិតកម្មដូចជាការត្រួតពិនិត្យនិងវេចខ្ចប់ជាដើមនៅរោងចក្រអ៊ីហ្កាដែលផលិតសូកូឡាជាដើម។ ផលិតផលអាហារជប៉ុនមានមោទនភាពនឹងគុណភាពលំដាប់កំពូលនៅលើពិភពលោកផងដែរ។ ពិសេសចំពោះអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ យើងចង់ឲ្យពួកគេទទួលបានចំណេះដឹងពីការគ្រប់គ្រងអនាម័យនិងការគ្រប់គ្រងគុណភាពកម្រិតខ្ពស់ដើម្បីកុំឲ្យបាត់បង់គុណភាពនោះ។ ម្យ៉ាងទៀត ខាងផ្នែកការរស់នៅវិញយើងយល់ថាពួកគេមានឆន្ទៈខ្ពស់ក្នុងការសិក្សាភាសាជប៉ុនដោយឃើញថាពួកគេចូលរួមថ្នាក់សិក្សាភាសាជប៉ុនយ៉ាងសកម្ម ឬចូលប្រលងការប្រលងវាស់ស្ទង់សមត្ថភាពភាសាជប៉ុនដោយខ្លួនឯង។

ប្រព័ន្ធបន្តតាមជួយ

ដើម្បីស្វែងយល់ពីភាពខុសគ្នានៃវប្បធម៌និងចំណេះដឹងទូទៅរបស់ជប៉ុននិងបរទេស យើងកំពុងបង្កើតឱកាសសម្រាប់បុគ្គលិកជប៉ុនសិក្សាដោយប្រើប្រាស់ការសិក្សាតាមអេឡិចត្រូនិចជាដើម។ ម្យ៉ាងទៀត នៅទីតាំងដែលមានបុគ្គលិកបរទេស យើងអនុវត្តការសាកសួរពិគ្រោះជាមួយស្ថាប័នទទួលយកជាប្រចាំ ព្យាយាមសាកសួរដោយយកចិត្តទុកដាក់ពីបញ្ហាកង្វល់ជាដើម។ យើងរីករាយដែលអាចឃើញពួកគេសប្បាយរីករាយជាមួយបុគ្គលិកជប៉ុននៅក្នុងកម្មវិធីក្នុងក្រុមហ៊ុនដូចជា ការមើលផ្កាសាគូរ៉ារីក ការជួបជុំញ៉ាំអាហារ កម្មវិធីអាំងសាច់ជាដើម។ ការធ្វើឲ្យពួកគេមានអារម្មណ៍ថារីករាយដែលបានមកប្រទេសជប៉ុន គឺជាក្តីប្រាថ្នារបស់ពួកយើង។

បទសម្ភាសន៍ជាមួយអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់

ខ្ញុំបានផ្លាស់ប្តូរអារម្មណ៍ជាថ្មីចំពោះការងារ

ឈ្មោះ ដាវ ធី ភួង (DAO THI PHUONG)

ប្រទេសកំណើត វៀតណាម

ខ្ញុំបានមកប្រទេសជប៉ុនកាលពី3ឆ្នាំមុនក្នុងនាមជាសិក្ខាកាមហ្វឹកហ្វឺនសមត្ថភាពជំនាញដោយចង់រៀនសូត្រពីរបៀបធ្វើការរបស់ជនជាតិជប៉ុន។ ចាប់តាំងពីទទួលបានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់កម្រិត1កាលពីខែកក្កដាឆ្នាំ2020 ខ្ញុំបានផ្លាស់ប្តូរអារម្មណ៍ជាថ្មីថាត្រូវតែខំប្រឹងប្រែងក្នុងការងារឲ្យកាន់តែម៉ឺងម៉ាត់ជាងពេលកន្លងមក។

ភាសាជប៉ុនរបស់ខ្ញុំបានរីកចម្រើនតាមរយៈការសន្ទនានៅកន្លែងធ្វើការ

ឈ្មោះ ហ្កូ ធី ហ្គូយ៉េត (NGO THI NGUYET)

ប្រទេសកំណើត វៀតណាម

ប្រជាជនជប៉ុននៅកន្លែងធ្វើការមានចិត្តល្អ ហើយខ្ញុំកំពុងបង្កើនសមត្ថភាពទាំងការងារនិងភាសាជប៉ុនខណៈពេលដែលប្រាស្រ័យទាក់ទងនៅកន្លែងការងារ។ ខ្ញុំមានកូននិងគ្រួសារនៅវៀតណាមហើយខ្ញុំទទួលបានកម្លាំងចិត្តតាមរយៈការនិយាយជាមួយពួកគេតាមទូរស័ព្ទរៀងរាល់ថ្ងៃ។

ការណែនាំពីឧទាហរណ៍ករណីល្អប្រសើរ

យើងនឹងណែនាំបង្ហាញក្រុមហ៊ុនដែលទទួលយកជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ និងសំឡេងរបស់ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដែលបំពេញការងារល្អនៅទីនោះ។

វិស័យផលិតកម្មចំណីអាហារនិងភេសជ្ជៈ

次へ
前へ

វិស័យភោជនីយដ្ឋាន

次へ
前へ

ទំនាក់ទំនងសាកសួរព័ត៌មានម៉ោងធ្វើការ ថ្ងៃធ្វើការម៉ោង10:00〜17:30
(លើកលែងថ្ងៃសៅរ៍អាទិត្យ ថ្ងៃបុណ្យជាតិ ថ្ងៃចុងនិងដើមឆ្នាំ)

  • ការិយាល័យប្រឹក្សាយោបល់សម្រាប់ធនធានមនុស្សជាជនបរទេស* ចំពោះការសាកសួរព័ត៌មាន សូមប្រើប្រាស់អ៊ីមែល។