ការណែនាំបង្ហាញករណីទទួលយកការណែនាំបង្ហាញករណីទទួលយក

យើងនឹងណែនាំបង្ហាញក្រុមហ៊ុនដែលទទួលយកជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ និងសំឡេងរបស់ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដែលបំពេញការងារល្អនៅទីនោះ។

CASE01វិស័យផលិតកម្មចំណីអាហារនិងភេសជ្ជៈABECHO SHOTEN CO.,LTD. Kesennuma Foods

ក្លាយជាធនធានមនុស្សដែលអាចដឹកនាំនិងគ្រប់គ្រងខ្សែសង្វាក់ផលិតកម្មបាន

ព័ត៌មានក្រុមហ៊ុន
  • ខ្លឹមសារអាជីវកម្ម : ក្លាសេនិងបង្កកត្រីស្រស់ ផលិតផលិតផលកែច្នៃនៃផលនេសាទ
  • ចំនួនបុគ្គលិក: 114 នាក់
  • ចំនួនបានទទួលយកអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ :3 នាក់ (ក្នុងនោះ ឥណ្ឌូណេស៊ី 3 នាក់)

គោលបំណងនៃការទទួលយកបុគ្គលិកជនជាតិបរទេស

បច្ចុប្បន្ន ក្រុមហ៊ុនមានសិក្ខាកាមហ្វឹកហ្វឺនសមត្ថភាពជំនាញចំនួន 38 នាក់និងអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់កម្រិតទី1ដែលបានផ្ទេរពីហ្វឹកហ្វឺនសមត្ថភាពជំនាញកម្រិតទី3ចំនួន 3 នាក់ដែលភាគច្រើនគឺជាជនជាតិឥណ្ឌូនេស៊ី។ ក្នុងឧស្សាហកម្មកែច្នៃផលនេសាទ ប្រភេទត្រីដែលប្រើប្រាស់គឺខុសគ្នាតាមរដូវ ហើយវិធីកែច្នៃដែលចាំបាច់គឺក៏ខុសគ្នាដែរ។ ហេតុនេះ បើប្រៀបធៀបនឹងវិស័យដែលផលិតក្នុងបរិមាណច្រើននូវផលិតផលដដែលពេញមួយឆ្នាំ គឺពិបាកប្តូរទៅប្រើគ្រឿងម៉ាស៊ីនខ្នាតធំ ហើយកង្វះកម្លាំងពលកម្មកំពុងក្លាយជាបញ្ហាធ្ងន់ធ្ងរ។ យើងកំពុងពិចារណាលើប្រព័ន្ធអភិវឌ្ឍសមត្ថភាពនិងវាយតម្លៃដោយគិតថានឹងប្រគល់ការងារកម្រិតបុគ្គលិកពេញសិទ្ធិដែលអាចដឹកនាំនិងគ្រប់គ្រងឲ្យបានល្អនូវខ្សែសង្វាក់ផលិតកម្មមួយទៅដល់អ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ទាំង3នាក់នោះ។

ស្ថានភាពការងារនិងការរស់នៅរបស់ធនធានមនុស្សជនបរទេស

បុគ្គលិកដែលមានសមត្ថភាពជំនាញជាក់លាក់បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលចងចាំការងារគ្រប់គ្រងនៃខ្សែសង្វាក់ដែលខ្លួនទទួលខុសត្រូវ។ ចាប់តាំងពីកាលនៅជាសិក្ខាកាមហ្វឹកហ្វឺនសមត្ថភាពជំនាញ ពួកគេក្នុងនាមជា "សិស្សច្បង" បានដឹកនាំបង្ហាត់និងធ្វើការបកប្រែដល់សិក្ខាកាមនៅជុំវិញ ហើយក៏កំពុងរ៉ាប់រងបន្តតួនាទីនេះដដែល។ ពួកគេជាអ្នកដែលអាចពឹងពាក់បានដោយជួយយកចិត្តទុកដាក់ចំពោះសិក្ខាកាមទាំងផ្នែកការងារនិងការរស់នៅ ហើយក៏ធ្វើការពិគ្រោះយោបល់ពីអ្វីត្រូវធ្វើទៅកាន់សិក្ខាកាមពីពួកយើងផងដែរ។

កាលពីមុន យើងបានបង្កើតសាច់ក្រកត្រីដែលតម្រូវនឹងហាឡាល ដោយបញ្ចូលគំនិតរបស់បុគ្គលិកបរទេស។ គួរឲ្យសោកស្តាយដែលមិនបានលក់នៅឥណ្ឌូនេស៊ីដែលជាស្រុកកំណើតរបស់ពួកគេ ប៉ុន្តែបាននាំចេញទៅអាមេរិកខាងជើង ម៉ាឡេស៊ី សិង្ហបុរីជាដើមហើយកំពុងបង្កើនការលក់។ នៅពេលអនាគត យើងចង់ជំរុញការលក់នៅបរទេសបន្ថែមទៀត។

ប្រព័ន្ធបន្តតាមជួយ

សៀវភៅណែនាំការងារនិងខិត្តប័ណ្ណគឺមានសរសេរភ្ជាប់ជាមួយភាសាឥណ្ឌូនេស៊ី។ ម្យ៉ាងទៀត យើងកំពុងជួយលើកកម្ពស់សមត្ថភាពភាសាជប៉ុនដោយបើកថ្នាក់ភាសាជប៉ុនដោយប្រើប្រព័ន្ធអនឡាញរៀងរាល់សប្តាហ៍។ ទីក្រុងកេសេនណូម៉ា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយឥណ្ឌូនេស៊ី ហើយក្នុងទីក្រុងនេះ មានប្រជាជនឥណ្ឌូនេស៊ីលើសពី 350 នាក់កំពុងរស់នៅ។ ហេតុដូច្នេះហើយ ពួកគេមើលទៅហាក់ដូចជាអាចចុះសម្រុងនៅក្នុងសហគមន៍បានយ៉ាងឆាប់រហ័សបើប្រៀបធៀបទៅ ហើយរីករាយក្នុងនាមជាសមាជិកម្នាក់ក្នុងសហគមន៍ដោយចូលរួមក្នុង "បុណ្យកេសេននូម៉ា មីណាតុ" ដោយសម្លៀកបំពាក់ប្រពៃណីជប៉ុនយូកាតា និងចូលរួមពិធីអបអរអាយុពេញវ័យដោយសម្លៀកបំពាក់ប្រពៃណីឥណ្ឌូនេស៊ី។

បទសម្ភាសន៍ជាមួយអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់

ទទួលបានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ អារម្មណ៍ទំនួលខុសត្រូវក៏ខ្លាំងជាងមុន

រីសា មេ សេឡាតាម៉ា (RISA MEI SELATAMA)

ប្រទេសកំណើត ឥណ្ឌូនេស៊ី
បទពិសោធន៍ការងារ  6 ឆ្នាំ

ខ្ញុំបានមកប្រទេសជប៉ុនជាសិក្ខាកាមហ្វឹកហ្វឺនសមត្ថភាពជំនាញនៅឆ្នាំ 2014 ដោយសារខ្ញុំមានបទពិសោធន៍ធ្វើការនៅរោងចក្ររបស់ក្រុមហ៊ុនជប៉ុនមួយនៅឥណ្ឌូនេស៊ីហើយបានស៊ាំនឹងរបៀបធ្វើការរបស់ជប៉ុន។ ទាំងជនជាតិជប៉ុននិងជនជាតិឥណ្ឌូនេស៊ី របៀបគិតគឺខុសៗគ្នាទៅតាមមនុស្ស។ វប្បធម៌និងបុគ្គលិកលក្ខណៈមានភាពខុសគ្នា ប៉ុន្តែខ្ញុំមានអារម្មណ៍ថាពួកគេមានទឹកចិត្តល្អទទួលយក។ នៅខែសីហាឆ្នាំ 2020 ខ្ញុំបានផ្ទេរទៅទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់កម្រិតទី1 ហើយខ្ញុំមានអារម្មណ៍ទទួលខុសត្រូវចំពោះការងារកាន់តែខ្លាំងជាងពេលកន្លងមក។ តទៅមុខ ខ្ញុំចង់រៀនពីចំណេះដឹងជាដើមដែលចាំបាច់សម្រាប់ការគ្រប់គ្រងខ្សែសង្វាក់និងរបៀបដឹកនាំបង្ហាញ។ ទៅអនាគត ខ្ញុំចង់ប្រើបច្ចេកទេសនិងចំណេះដឹងដែលខ្ញុំបានទទួលនៅប្រទេសជប៉ុននិងប្រាក់ដែលខ្ញុំបានសន្សំ ដើម្បីបង្កើតអាជីវកម្មដូចជាផលិតកម្មចំណីអាហារជាដើមនៅឥណ្ឌូនេស៊ី។

ការណែនាំពីឧទាហរណ៍ករណីល្អប្រសើរ

យើងនឹងណែនាំបង្ហាញក្រុមហ៊ុនដែលទទួលយកជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ និងសំឡេងរបស់ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដែលបំពេញការងារល្អនៅទីនោះ។

វិស័យផលិតកម្មចំណីអាហារនិងភេសជ្ជៈ

次へ
前へ

វិស័យភោជនីយដ្ឋាន

次へ
前へ

ទំនាក់ទំនងសាកសួរព័ត៌មានម៉ោងធ្វើការ ថ្ងៃធ្វើការម៉ោង10:00〜17:30
(លើកលែងថ្ងៃសៅរ៍អាទិត្យ ថ្ងៃបុណ្យជាតិ ថ្ងៃចុងនិងដើមឆ្នាំ)

  • ការិយាល័យប្រឹក្សាយោបល់សម្រាប់ធនធានមនុស្សជាជនបរទេស* ចំពោះការសាកសួរព័ត៌មាន សូមប្រើប្រាស់អ៊ីមែល។