FAQសំណួរដែលគេសួរញឹកញាប់
(FAQ)

នេះគឺជាកម្រងសំណួរពិគ្រោះយោបល់ដែលទទួលបានជារឿយៗនៅការិយាល័យពិគ្រោះយោបល់ព្រមទាំងចម្លើយចំពោះសំណួរទាំងនោះ។ ប្រសិនបើអ្នកមានចំណុចដែលមិនច្បាស់ សូមទាក់ទងការិយាល័យពិគ្រោះយោបល់។

របបសមត្ថភាពជំនាញជាក់លាក់

តើជនបរទេសដែលមិនបានទទួលការហ្វឹកហ្វឺនសមត្ថភាពជំនាញក៏ដោយ ក៏អាចទទួលបានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់កម្រិតទី១ដែរឬទេ?

ករណីបានជាប់ការប្រឡងវាស់ស្ទង់សមត្ថភាពជំនាញ និង ជាប់"ការប្រឡងជំនាញភាសាជប៉ុនកម្រិតចាប់ពីN4ឡើង” ឬក៏“តេស្តមូលដ្ឋានភាសាជប៉ុននៃមូលនិធិប្រទេសជប៉ុនJFT-Basic” នោះគឺអាចបម្រើការងារដោយទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់។ ចំពោះការប្រឡងវាស់ស្ទង់សមត្ថភាពជំនាញ សូមពិនិត្យមើលគេហទំព័ររបស់ OTAFF (អង្គការវាយតម្លៃសមត្ថភាពជំនាញជនបរទេសក្នុងវិស័យឧស្សាហកម្មចំណីអាហារ)។
អង្គការវាយតម្លៃសមត្ថភាពជំនាញជនបរទេសក្នុងវិស័យឧស្សាហកម្មចំណីអាហារ (OTAFF) : ការប្រឡងវាស់ស្ទង់សមត្ថភាពជំនាញសម្រាប់សមត្ថភាពជំនាញជាក់លាក់កម្រិតទី១

ការប្រឡង (ការប្រឡងវាស់ស្ទង់សមត្ថភាពជំនាញនិងការប្រឡងភាសាជប៉ុន)

សូមប្រាប់ខ្ញុំអំពីកាលវិភាគនៃការប្រឡងវាស់ស្ទង់សមត្ថភាពជំនាញ។

សូមពិនិត្យកាលវិភាគនៃការប្រឡងនៅក្នុងប្រទេស/ក្រៅប្រទេស នៅគេហទំព័រខាងក្រោម។
អង្គការវាយតម្លៃសមត្ថភាពជំនាញជនបរទេសក្នុងវិស័យឧស្សាហកម្មចំណីអាហារ (OTAFF) : ការប្រឡងវាស់ស្ទង់សមត្ថភាពជំនាញសម្រាប់សមត្ថភាពជំនាញជាក់លាក់កម្រិតទី1

តើមានសៀវភៅសិក្សាសម្រាប់ការប្រឡងវាស់ស្ទង់សមត្ថភាពជំនាញដែរឬទេ?

សូមពិនិត្យមើលពីគេហទំព័រខាងក្រោម។
・វិស័យផលិតកម្មចំណីអាហារនិងភេសជ្ជៈ…  សមាគមឧស្សាហកម្មចំណីអាហារជប៉ុន : អំពីការអនុវត្តការប្រឡងនៃរបបទទួលយកធនធានមនុស្សជាជនបរទេសថ្មី
・វិស័យភោជនីយដ្ឋាន… សមាគមសេវាកម្មចំណីអាហារជប៉ុន : អំពីការប្រឡងនៃរបបទទួលយកធនធានមនុស្សជាជនបរទេសថ្មី

ក្រៅពីនេះ សូមប្រាប់អំពីព័ត៌មានលម្អិតនិងវិញ្ញាសាចាស់ៗនៃការប្រឡងវាស់ស្ទង់សមត្ថភាពជំនាញ។

ចំពោះសំណួរពាក់ព័ន្ធនឹងការប្រឡង សូមពិនិត្យមើលគេហទំព័ររបស់អង្គការវាយតម្លៃសមត្ថភាពជំនាញជនបរទេសក្នុងវិស័យឧស្សាហកម្មចំណីអាហារ(OTAFF)។
OTAFF:សំណួរដែលគេសួរញឹកញាប់អំពីការប្រឡងវាស់ស្ទង់សមត្ថភាពជំនាញសម្រាប់សមត្ថភាពជំនាញជាក់លាក់កម្រិតទី1

តើមានល័ក្ខខ័ណ្ឌឬលក្ខណៈសម្បត្តិអ្វីខ្លះដើម្បីចូលប្រឡងការប្រឡងវាស់ស្ទង់សមត្ថភាពជំនាញ?

ល័ក្ខខ័ណ្ឌដើម្បីចូលប្រឡងគឺ មានទិដ្ឋាការស្នាក់នៅ(មិនមែនអ្នកស្នាក់នៅខុសច្បាប់) មានអាយុយ៉ាងតិច ១៧ ឆ្នាំគិតត្រឹមថ្ងៃប្រឡង ព្រមទាំងមានលិខិតឆ្លងដែនដែលចេញដោយរដ្ឋាភិបាលបរទេសឬស្ថាប័នមានសមត្ថកិច្ចរបស់តំបន់ (លិខិតឆ្លងដែនរបស់ប្រទេសក្រៅពីសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ / គិតត្រឹមខែកញ្ញាឆ្នាំ ២០២០)។

តើធនធានមនុស្សជាជនបរទេសដែលបានដាក់ពាក្យស្នើសុំជាជនភៀសខ្លួន អាចចូលរួមការប្រឡងវាស់ស្ទង់សមត្ថភាពជំនាញបានឬទេ?

ចាប់ពីថ្ងៃទី ១ ខែមេសាឆ្នាំ ២០២០ តទៅ នៅក្នុងវិស័យផលិតកម្មចំណីអាហារនិងភេសជ្ជៈនិងវិស័យភោជនីយដ្ឋាន គឺអាចចូលរួមប្រឡងទោះបីជាមានទិដ្ឋាការស្នាក់នៅជា “សកម្មភាពជាក់លាក់ (ការស្នើសុំទទួលស្គាល់ជាជនភៀសខ្លួន)” ក៏ដោយ។ យ៉ាងណាមិញ ទោះបីជាប់ការប្រឡងក៏ដោយ ក៏អាចមានករណីដែលមិនត្រូវបានផ្តល់ទិដ្ឋាការស្នាក់នៅអាស្រ័យលើការវិនិច្ឆ័យរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

តើអាចដាក់ពាក្យប្រឡងសម្រាប់ការប្រឡងវាស់ស្ទង់សមត្ថភាពជំនាញនៃវិស័យផលិតកម្មចំណីអាហារនិងភេសជ្ជៈនិងវិស័យភោជនីយដ្ឋានរួមជាមួយគ្នាបានដែរឬទេ?

បាន។

ទាក់ទងនឹងការប្រឡងភាសាជប៉ុន ចំពោះប្រទេសដែលមិនរៀបចំតេស្តមូលដ្ឋានភាសាជប៉ុននៃមូលនិធិប្រទេសជប៉ុនJFT-Basic តើអាចបញ្ជាក់បានដោយការប្រឡងភាសាជប៉ុនផ្សេងទៀតដូចជាតេស្តភាសាជប៉ុនអនុវត្តJ.TEST JPT តេស្តភាសាជប៉ុនជាដើមបានដែរឬទេ?

ទាក់ទងនឹងការបញ្ជាក់ពីកម្រិតសមត្ថភាពភាសាជប៉ុន ចាំបាច់ត្រូវជាប់ការប្រឡងណាមួយក្នុងចំណោម “ការប្រឡងសមត្ថភាពជំនាញភាសាជប៉ុនJLPT (N4ឡើងទៅ)” ឬ “តេស្តមូលដ្ឋានភាសាជប៉ុននៃមូលនិធិប្រទេសជប៉ុនJFT-Basic” ។ ចំពោះ "តេស្តមូលដ្ឋានភាសាជប៉ុននៃមូលនិធិប្រទេសជប៉ុនJFT-Basic" គឺអាចប្រឡងនៅប្រទេសផ្សេងក្រៅពីប្រទេសដែលខ្លួនរស់នៅ ប៉ុន្តែក្នុងករណីនោះ ការពន្យល់នៅកន្លែងប្រឡងនិងប្រការត្រូវប្រុងប្រយ័ត្នជាដើមគឺនឹងត្រូវធ្វើឡើងជាភាសារបស់ប្រទេសដែលរៀបចំការប្រឡងឬភាសាអង់គ្លេស។ ម្យ៉ាងទៀត របៀបបង់ថ្លៃប្រឡងមានភាពខុសគ្នាអាស្រ័យតាមប្រទេស ដូច្នេះយើងសូមណែនាំឱ្យបញ្ជាក់ជាមួយស្ថាប័នរៀបចំការប្រឡងទុកជាមុន។
តេស្តមូលដ្ឋានភាសាជប៉ុននៃមូលនិធិប្រទេសជប៉ុន JFT-Basic

វិសាលភាពការងារនៃទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់

តើជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ អាចបម្រើការងារពាក់ព័ន្ធដូចជាការដឹកជញ្ជូនទំនិញនិងការសម្អាតបានដែរឬទេ?

ក្រៅពីការងារចម្បងជាក់ស្តែងក្នុងវិស័យផលិតកម្មចំណីអាហារនិងភេសជ្ជៈនិងវិស័យភោជនីយដ្ឋានដូចជាលទ្ធកម្មវត្ថុធាតុដើម ការទទួលយក ការដឹកជញ្ជូនទំនិញ ការសម្អាត និងការគ្រប់គ្រងទីកន្លែងការងារជាដើម ចំពោះការងារពាក់ព័ន្ធដែលជនជាតិជប៉ុនដែលបម្រើការងារដូចគ្នានឹងទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ធ្វើជាទូទៅ គឺអាចធ្វើបានជាលក្ខណៈបន្ទាប់បន្សំ។ យ៉ាងណាមិញ ទីបំផុតដោយសារវាជាការងារពាក់ព័ន្ធ ការធ្វើតែការងារនោះសុទ្ធគឺមិនត្រូវបានអនុញ្ញាតឡើយ។

ចំពោះការងារគ្រប់គ្រងដូចជាការបកប្រែនិងការបង្ហាត់ជាដើមទៅដល់សិក្ខាកាមហ្វឹកហ្វឺនសមត្ថភាពជំនាញដែលធ្វើការនៅកន្លែងការងារជាមួយគ្នាផងដែរ តើអាចធ្វើក្នុងនាមជាការងារបន្ទាប់បន្សំបានដែរឬទេ?

អាចធ្វើបានប្រសិនបើទីបំផុតទៅគឺធ្វើការងារដូចជាផលិតកម្ម កែច្នៃ បម្រើសេវាកម្មអតិថិជនជាដើមបណ្តើរ ហើយធ្វើការបកប្រែឬបង្រៀនដល់ធនធានមនុស្សជាជនបរទេសដទៃក្នុងនាមជាការងារបន្ទាប់បន្សំ។ យ៉ាងណាមិញ ការធ្វើតែការងារនោះសុទ្ធក្នុងនាមជាអ្នកបកប្រែពេញម៉ោង/អ្នកទទួលខុសត្រូវអប់រំពេញម៉ោង គឺមិនត្រូវបានអនុញ្ញាតឡើយ (ការបកប្រែ/ការអប់រំ គឺមិនមែនជាកម្មវត្ថុនៃរបបសមត្ថភាពជំនាញជាក់លាក់ទេ)។

ការផ្ទេរពីការហ្វឹកហ្វឺនសមត្ថភាពជំនាញទៅសមត្ថភាពជំនាញជាក់លាក់

ចំពោះសិក្ខាកាមដែលបានបញ្ចប់ការហ្វឹកហ្វឺនសមត្ថភាពជំនាញក្នុងវិស័យផលិតកម្មចំណីអាហារនិងភេសជ្ជៈ នៅពេលផ្ទេរទៅជាសមត្ថភាពជំនាញជាក់លាក់ តើអាចផ្ទេរទៅបានតែប្រភេទមុខតំណែងដែលខ្លួនបានបម្រើការនៅក្នុងអំឡុងពេលហ្វឹកហ្វឺនសមត្ថភាពជំនាញទេឬ?

អាចបម្រើការងារបានដោយមិនពាក់ព័ន្ធនឹងប្រភេទមុខតំណែងឬការងារនៅពេលហ្វឹកហ្វឺនសមត្ថភាពជំនាញ ឲ្យតែជាប្រភេទមុខតំណែងដែលស្ថិតក្នុងវិស័យផលិតកម្មចំណីអាហារនិងភេសជ្ជៈ(យ៉ាងណាមិញ ផលិតកម្មគ្រឿងស្រវឹងគឺមិនមែនជាកម្មវត្ថុនោះទេ)។
*ឧទាហរណ៍ ធនធានមនុស្សជាជនបរទេសដែលបានធ្វើការងារផលិតនំប៉័ងនៅពេលហ្វឹកហ្វឺនសមត្ថភាពជំនាញ គឺអាចបម្រើការងារក្នុងវិស័យផលិតកម្មចំណីអាហារនៃផលនេសាទនៅពេលផ្ទេរទៅសមត្ថភាពជំនាញជាក់លាក់។ ម្យ៉ាងទៀតបន្ទាប់ពីនោះ ក៏អាចផ្លាស់ប្តូរការងារទៅវិស័យផលិតកម្មភេសជ្ជៈមិនមែនគ្រឿងស្រវឹងក្នុងនាមជាសមត្ថភាពជំនាញជាក់លាក់បានដែរ។ លើសពីនេះ ចំពោះការងារបន្ទាប់បន្សំ(ការងារគ្រប់គ្រងឬដឹកជញ្ជូនជាដើមដែលក្រៅពីការផលិត) គឺអាចធ្វើបានតែកិច្ចការដែលជនជាតិជប៉ុនដែលទទួលខុសត្រូវការងារដូចគ្នាធ្វើតែប៉ុណ្ណោះ។

តើអាចប្តូរទៅសមត្ថភាពជំនាញជាក់លាក់នៅពេលកំពុងស្ថិតក្នុងការហ្វឹកហ្វឺនសមត្ថភាពជំនាញកម្រិតទី3បានដែរឬទេ?

អ្នកមិនអាចប្តូរទៅសមត្ថភាពជំនាញជាក់លាក់នៅពេលកំពុងស្ថិតក្នុងការហ្វឹកហ្វឺនសមត្ថភាពជំនាញកម្រិតទី3បានទេ។ សិក្ខាកាមហ្វឹកហ្វឺនសមត្ថភាពជំនាញ គឺត្រូវធ្វើសកម្មភាពដើម្បីសិក្សាឲ្យចេះស្ទាត់នូវសមត្ថភាពជំនាញជាដើមដោយផ្អែកតាមផែនការហ្វឹកហ្វឺនសមត្ថភាពជំនាញ ហើយធនធានមនុស្សជាជនបរទេសដែលកំពុងហ្វឹកហ្វឺនដោយមិនទាន់បានបញ្ចប់ផែនការហ្វឹកហ្វឺនសមត្ថភាពជំនាញ គឺមិនត្រូវបានអនុញ្ញាតឲ្យប្តូរទិដ្ឋាការទៅជាសមត្ថភាពជំនាញជាក់លាក់នោះទេ។

តើអ្នកដែលបានបញ្ចប់ការហ្វឹកហ្វឺនសមត្ថភាពជំនាញនៅក្នុងវិស័យផ្សេង អាចផ្ទេរទៅសមត្ថភាពជំនាញជាក់លាក់នៅក្នុងវិស័យផលិតកម្មចំណីអាហារនិងភេសជ្ជៈ/វិស័យភោជនីយដ្ឋានបានដែរឬទេ?

ដោយសារវិស័យខុសគ្នា ហេតុនេះចាំបាច់ត្រូវប្រឡងជាប់ជាថ្មីនូវការប្រឡងវាស់ស្ទង់សមត្ថភាពជំនាញសម្រាប់សមត្ថភាពជំនាញជាក់លាក់កម្រិតទី១នៃវិស័យដែលត្រូវលក្ខខណ្ឌ។ យ៉ាងណាមិញ ការប្រឡងភាសាជប៉ុននឹងត្រូវបានលើកលែងប្រសិនបើបានបញ្ចប់ការហ្វឹកហ្វឺនសមត្ថភាពជំនាញកម្រិតទី2ដោយលទ្ធផលល្អ ដោយមិនគិតពីប្រភេទនៃមុខតំណែងឬការងារទេ។

ទំនាក់ទំនងសាកសួរព័ត៌មានម៉ោងធ្វើការ ថ្ងៃធ្វើការម៉ោង10:00〜17:30
(លើកលែងថ្ងៃសៅរ៍អាទិត្យ ថ្ងៃបុណ្យជាតិ ថ្ងៃចុងនិងដើមឆ្នាំ)

  • ការិយាល័យប្រឹក្សាយោបល់សម្រាប់ធនធានមនុស្សជាជនបរទេស* ចំពោះការសាកសួរព័ត៌មាន សូមប្រើប្រាស់អ៊ីមែល។