FAQសំណួរដែលគេសួរញឹកញាប់
(FAQ)

នេះគឺជាកម្រងសំណួរពិគ្រោះយោបល់ដែលទទួលបានជារឿយៗនៅការិយាល័យពិគ្រោះយោបល់ព្រមទាំងចម្លើយចំពោះសំណួរទាំងនោះ។ ប្រសិនបើអ្នកមានចំណុចដែលមិនច្បាស់ សូមទាក់ទងការិយាល័យពិគ្រោះយោបល់។

របបសមត្ថភាពជំនាញជាក់លាក់

ចង់ធ្វើការក្នុងនាមជាអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ តើលក្ខណៈសម្បត្តិដែលចាំបាច់គឺជាអ្វី?

ជាដំបូងត្រូវប្រឡងសមត្ថភាពទាក់ទងនឹងវិស័យដែលខ្លួនចង់ធ្វើការ ហើយត្រូវចាំបាច់ជាប់ការប្រឡងសមត្ថភាពភាសាជប៉ុន។
សម្រាប់ករណីបានប្រឡងជាប់ ការប្រឡងវាស់ស្ទង់សមត្ថភាពជំនាញកសិកម្ម (កសិកម្មដាំដុះ ឬកសិកម្មចិញ្ចឹមសត្វ) និង "តេស្តសមត្ថភាពភាសាជប៉ុនចាប់ពីកម្រិត N4 ឡើង" ហើយ "តេស្តមូលដ្ឋានភាសាជប៉ុននៃមូនិធិប្រទេសជប៉ុន JFT-Basic" អាចធ្វើការក្នុងនាមជាអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់។
ស្តីអំពីការប្រឡងវាស់ស្ទង់សមត្ថភាពជំនាញកសិកម្ម សូមធ្វើការបញ្ជាក់តាមរយៈវេបសាយស្តីពីការប្រឡងវាស់ស្ទង់សមត្ថភាពជំនាញកសិកម្មខាងក្រោម។
គេហទំព័រផ្លូវការសម្រាប់ការប្រឡងវាស់ស្ទង់សមត្ថភាពជំនាញកសិកម្ម ដំណើរការដោយសភាកសិកម្មជាតិ។
https://asat-nca.jp/

សូមប្រាប់ខ្ញុំពីនីតិវិធីនៃការដាក់ពាក្យសុំស្នាក់នៅរបស់ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់។

ជនបរទេសដែលមានបំណងចូល ឬស្នាក់នៅក្នុងប្រទេសជប៉ុនដែលមានលិខិតស្នាក់នៅជា "ទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់" សម្រាប់ពាក្យស្នើសុំស្នាក់នៅអាចទទួលយកបាននៅការិយាល័យអន្តោប្រវេសន៍នៃប្រទេសជប៉ុនដែលនៅជិតអ្នក។
សូមមើលទំព័រខាងក្រោមសម្រាប់ព័ត៌មានលម្អិត។
សម្រាប់ជនបរទេសដែលចូលប្រទេសជប៉ុនចាប់ពីពេលនេះតទៅ
→ ពាក្យស្នើសុំការចេញវិញ្ញាបនប័ត្របញ្ជាក់លិខិតស្នាក់នៅ
https://www.moj.go.jp/isa/applications/procedures/nyuukokukanri07_00196.html

សម្រាប់ជនបរទេសដែលមានទីលំនៅក្នុងប្រទេសជប៉ុនហើយមានបំណងចង់ផ្លាស់ប្តូរទៅជាទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់
→ពាក្យស្នើសុំការអនុញ្ញាតសុំផ្លាស់ប្តូរលិខិតស្នាក់នៅ
https://www.moj.go.jp/isa/applications/procedures/nyuukokukanri07_00197.html

ជនបរទេសដែលកំពុងស្នាក់នៅប្រទេសជប៉ុនក្នុងនាមជាអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ និងចង់បន្តរយៈពេលស្នាក់នៅ
→ ពាក្យស្នើការអនុញ្ញាតិសុំបន្តររយៈពេលស្នាក់នៅ
https://www.moj.go.jp/isa/applications/procedures/nyuukokukanri07_00199.html

ស្តីអំពីវិស័យការងារ

ប្រសិនបើខ្ញុំបញ្ចប់ការហ្វឹកហ្វឺនសមត្ថភាពជំនាញកម្រិត 2 ក្នុងវិស័យផ្សេងក្រៅពីកសិកម្ម តើអាចប្តូរទៅជាទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់នៅក្នុងវិស័យកសិកម្មបានឬទេ?

ប្រសិនបើអ្នកប្រឡងជាប់ការប្រឡងវាស់ស្ទង់សមត្ថភាពជំនាញ (កសិកម្មដាំដុះ ឬកសិកម្មចិញ្ចឹមសត្វ) ក្នុងវិស័យកសិកម្ម នោះអ្នកនឹងអាចធ្វើការក្នុងនាមជាអ្នកមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់កម្រិត ១ បាន។ ប្រសិនបើអ្នកបានការបញ្ចប់ហ្វឹកហ្វឺនសមត្ថភាពជំនាញកម្រិត 2 ដោយជោគជ័យ អ្នកនឹងត្រូវបានលើកលែងពីការប្រឡងភាសាជប៉ុន។

ខ្ញុំបានប្រឡងជាប់ការប្រឡងវាស់ស្ទង់សមត្ថភាពផ្នែកកសិកម្មដាំដុះ។ តើអាចធ្វើការនៅផ្នែកកិកម្មចិញ្ចឹមសត្វបានឬទេ

ដោយសារតែមិនអាចនិយាយថាអ្នកបានទទួលបានជំនាញដែលជាមូលដ្ឋាននៃកសិកម្មចិញ្ចឹមសត្វ ប្រសិនបានប្រឡងជាប់តែការប្រឡងកសិកម្មដាំដុះ មិនអាចធ្វើការនៅផ្នែកកសិកម្មចិញ្ចឹមសត្វបានទេ។
ប៉ុន្តែប្រសិនបើអ្នកក៏ប្រឡងជាប់ការប្រឡងសមត្ថភាពកសិកម្មចិញ្ចឹមសត្វ អ្នកអាចធ្វើការមួយណាក៏បាន (ករណីខុសវិស័យ ឬក៏ករណីបញ្ចប់ការហ្វឹកហ្វឺនសមត្ថភាពជំនាញកម្រិត២ នៅវិស័យណាមួយក៏ដូចគ្នា)។
លើសពីនេះ ប្រសិនបើកសិករបើកអាជីវកម្មកសិកម្មរួម និងបសុសត្វ ហើយប្រសិនបើបុគ្គលិកជប៉ុនក៏ធ្វើការនៅកសិកម្មចិញ្ចឹមសត្វ បន្ទាប់បន្សំពីលើការងារកសិកម្មដាំដុះធម្មតា ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ក៏អាចធ្វើការបន្ទាប់បន្សំក្នុងនាមជាការងារដែលទាក់ទង និងការងារកសិកម្មចិញ្ចឹមសត្វផងដែរ។

សម្រាប់អ្នកស្វែងរកការងារ

តើខ្ញុំអាចស្វែងរកការងារដោយរបៀបណាល្អ?

ប្រសិនបើអ្នកប្រឡងជាប់ ការប្រឡងវាស់ស្ទង់សមត្ថភាពជំនាញក្នុងវិស័យកសិកម្ម អ្នកនឹងអាចប្រើប្រាស់គេហទំព័រព័ត៌មានការងារ។
សម្រាប់ព័ត៌មានលម្អិត សូមពិនិត្យមើលអ៊ីមែលបន្ទាប់ពីការប្រឡងជាប់។
ផ្សេងពីនេះ សូមប្រើប្រាស់ ហេឡូ វើក និងកម្មវិធីផ្គូផ្គង។
* សូមអភ័យទោស ប៉ុន្តែយើងមិនផ្តល់សេវាកម្មផ្គូផ្គងនៅកន្លែងពិគ្រោះយោបល់ទេ។

ការប្រឡងវាស់ស្ទង់សមត្ថភាពជំនាញ

តើខ្ញុំអាចពិនិត្យកាលវិភាគប្រឡងនៅឯណា?

សូមពិនិត្យពី "ព័ត៌មានការប្រឡងតាមប្រទេស" នៅលើគេហទំព័រការប្រឡងវាស់ស្ទង់សមត្ថភាពជំនាញកសិកម្ម។
https://asat-nca.jp/exam/

តើការប្រឡងអាចប្រឡងដោយប្រើភាសាអ្វីខ្លះ?

ភាសាដែលអាចប្រឡងបានគឺមានដូចខាងក្រោម
ភាសាជប៉ុន ភាសាអង់គ្លេស ភាសាភូមា ភាសាខ្មែរ ភាសាឥណ្ឌូនេស៊ី ភាសាថៃ ភាសាវៀតណាម ភាសានេប៉ាល់ ភាសាចិន ភាសាម៉ុងហ្គោលី (បច្ចុប្បន្ន)
អ្នកអាចជ្រើសរើសភាសាសម្រាប់ការប្រឡង នៅពេលអ្នកដាក់ពាក្យប្រឡង។

ខ្ញុំមិនអាចដាក់ពាក្យឬចុះ ID បានទេ ដោយសារមានបញ្ហាកើតឡើងពេលដាក់ពាក្យប្រឡង។

ជាដំបូង សូមមើលការណែនាំអ្នកប្រើប្រាស់។
http://ac.prometric-jp.com/shared/userguide/base/userguide_body_jp.pdf

សូមប្រុងប្រយ័ត្នថាកំហុសនឹងកើតឡើងជាពិសេសនៅក្នុងករណីដូចខាងក្រោម។
・ដូចជាឈ្មោះ អាស័យដ្ឋានសូមបញ្ចូល ជាអក្សរក្រម។
・នៅពេលបង់ប្រាក់ដោយប្រើកាតឥណទាន មានតែកាតដែលមាន 3D Secure ប៉ុណ្ណោះដែលអាចប្រើបាន។

តើអាចដឹងលទ្ធផលប្រឡងនៅពេលណា?

លទ្ធផល​ប្រឡងនឹង​ត្រូវ​បាន​បង្ហាញ​នៅ​លើ​អេក្រង់​នៅ​ពេល​បញ្ចប់​ការ​ប្រឡង។
ការជូនដំណឹងអំពីលទ្ធផលអាចត្រូវបានបញ្ជាក់នៅលើគេហទំព័រកក់ក្នុងរយៈពេល 5 ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីការបញ្ចប់នៃការប្រឡង។

ប្រសិនបើ​ខ្ញុំ​ប្រឡង​ធ្លាក់ តើ​មាន​ច្បាប់​សម្រាប់​ប្រឡង​ឡើង​វិញ​ទេ?

ចាប់ពីថ្ងៃបន្ទាប់ពីថ្ងៃប្រឡង រយៈពេល 45 ថ្ងៃ អ្នកមិនអាចប្រឡងដូចគ្នាបានទេ។

សូមប្រាប់អំពីរបៀបដែលអាចបង់ប្រាក់បាន

ជាគោលការណ៍ ការទូទាត់នឹងធ្វើឡើងដោយកាតឥណទាន (វាមិនមានបញ្ហាទេប្រសិនបើវាមិនមែនជាកម្មសិទ្ធិផ្ទាល់របស់អ្នកប្រឡង) ឬ PayPay ។ ប្រសិនបើអ្នកប្រឡងជាសាជីវកម្ម អ្នកក៏អាចទិញ "ប័ណ្ណទូទាត់" ផងដែរ។

ទំនាក់ទំនងសាកសួរព័ត៌មានម៉ោងផ្តល់ពត៌មាន ថ្ងៃធ្វើការ ម៉ោង10:00នាទីព្រឹក ដល់ម៉ោង17:30នាទីល្ងាច
( លើកលែងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ថ្ងៃឈប់សម្រាកសាធារណៈ និងថ្ងៃចុងឆ្នាំដើមឆ្នាំ)
※JST/ម៉ោងស្តង់ដារប្រទេសជប៉ុន)