ទិដ្ឋភាពទូទៅនៃគម្រោង
លិខិតស្នាក់នៅ「សមត្ថភាពជំនាញជាក់លាក់」ដើម្បីទទួលយកធនធានមនុស្សជនជាតិបរទេសថ្មី គឺជារបបទទួលយកធនធានមនុស្សបរទេសដែលមានកំណត់ជំនាញនិងសមត្ថភាពជាក់លាក់មួយដើម្បីត្រៀមលក្ខណៈរួចរាល់ក្នុងការធ្វើការ ក្នុងវិស័យឧស្សាហកម្មដែលមានស្ថានភាពលំបាកក្នុងការរក្សាធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងកង្វះខាតកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរ ទោះបីជាមានការខិតខំប្រឹងប្រែងធ្វើអោយប្រសើរឡើងនូវផលិតភាពនិងធនធានមនុស្សក្នុងស្រុកយ៉ាងណាក្តី។ គេហទំព័រនេះផ្តល់នូវព័ត៌មានដែលមានសារៈប្រយោជន៍សម្រាប់ក្រុមហ៊ុនទទួលយកជនបរទេសនិងធនធានមនុស្សបរទេសក្នុងវិស័យកសិកម្មក្រោមដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។